ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីប្រើប្រាស់ល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉ករបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុស ស្រី២នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ធធុនធំ ប្រភេទដឹកដីបើកបរល្បឿនលឿនខ្វះប្រុងប្រយត្ន័ជ្រុលទៅបុក និងម៉ូតូរ៉ឺម៉កស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះកាលពីវេលាម៉ោង ៣:៤០នាទីរសៀល ថ្ងៃទី៨ ខែ មករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ បន្ទាយ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ននគរបាល ស្រុកបានឲ្យដឹងថាជនរងគ្រោះដែលរងរបួសមានឈ្មោះពុធ សារិន ភេទស្រី អាយុ៥២ ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ ឥន ចាន់ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរកសិករបច្ចុប្បន្នរស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះសួន ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ។

បើតាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានរថយន្ត មួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 3E 5349 បើកបរដោយបុរសម្នាកខណះធ្វើដំណើរពីទិសខាងកើតទៅលិចលើកណាត់ផ្លូវជាតិលេខ១ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ស្រាប់តែជ្រុលចង្កូតទៅបុក និងម៉ូតូរ៉ឺម៉ក មួយគ្រឿង ម៉ាក ហុងដាវ៉េវ ពណ៌ស្លែរ អត់ស្លាកលេខ ជិះគ្នា២នាក់ ក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ព្រមទាំងឃាត់ខ្លួនអ្នកបើកបរ និងធ្វើការវាស់វែង និងអូសវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖