ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀត ណាមត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ​ ឆ្នាំចរ​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី៨ ខែមករា​ ឆ្នាំ២០១៩​ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង អនុព័ន្ធយោធាវៀតណាម ចប់អណត្តិការទូតនៅ ព្រះរាជាណាចក្រកម្ពុ ជា បង្ហាញមុខអនុព័ន្ធថ្មីគឺលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ចូលជួបសម្តែងការគួរសមនៅបន្ទប់សវនាការ អគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង លើកឡើងពីកិច្ចសហប្រ តិបត្តិរវាងកងទ័ពប្រទេសយើងទាំងពីរកម្ពុជា-វៀតណាមពីមួយ ថ្ងៃទៅមួយថ្ងៃ បានពូនជ្រំ ពង្រឹងពង្រីកលើទំនាក់ទំនងកាន់តែជិតស្និទ្ធស្អិតល្មួត ។

ក្នុងនោះដែរលោកវរសេនីយ៍ ឯកអនុព័ន្ធយោធាវៀតណាម ចប់អាណត្តិការទូតចាស់ ក៏បានណែនាំខ្លួនអនុព័ន្ធថ្មីត្រូវបំពេញភារកិច្ចបស់ខ្លួនឱយបានកាន់តែប្រើប្រសើរឡើង ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះលោកវរសេនីយ៍ឯក ង្វៀន អាញ់យុង ក្នុងអណត្តិការទូតយោធា បានយកចិត្តទុកដាក់ប្រឹងប្រែង ទទួលបានលទ្ធផលគួរជាទីមោទន:សម្រាប់កិច្ចការបរទេសយោធា គួរឱយកោតសរសើរ សម្រាប់កងទ័ពប្រទេសយើងទាំងពីរ ។

សម្តេចពិជ័យសេនាសង្ឃឹមថា: សម្រាប់លោកអនុព័ន្ធយោធាថ្មីនិងបំពេញភារកិច្ច ទទួលបានជោគជ័យ ដូចឬលើសអ្នកចាស់ ដើម្បីឱយកងទ័ពប្រទេសយើងទាំងពីរ កាន់តែរឹងមាំខ្លំាងក្លា ក្នុងនាមប្រទេសភូមិផងរបងជាមួយផងដែរ ។

បន្ទាប់មកសម្តេចពិជ័យសេនា បានបំពាក់គ្រឿងឥស្សរយយស ជូនវរសេនីយ៍ឯក ង្វៀន អាញ់យុង ដែលខិតខំបំពេញភារកិច្ចក្នុងអណត្តិការទូតទទួលជោគជ័យ សម្រេចបានល្អក្នុងបេសក កម្មរបស់ខ្លួនប្រកបដោយក្តីរីករាយគួរជាទីមោទនៈ ៕ សុខដុម


ចែករំលែក៖