ខេត្តកំពង់ធំ៖ បុរសម្នាក់ប្រើអំពើហិង្សាដោយចេតនាយកកែវស្រា វាយក្បាលគេរងរបួសបែកក្បាល កាលពីវេលាម៉ោង១៩និង១០នាទី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក កំពង់ធំ មូលហេតុ ទំនាស់សំដី ។
សមត្ថកិច្ចបានឲ្យ ជនសង្ស័យ ឈ្មោះលាវ ម៉ាប់ ភេទ ប្រុស អាយុ ៥០ឆ្នាំ នៅភូមិ ត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុកបានធ្វើសកម្មភាពយកកែវ វាយទៅលើក្បាលជនរងគ្រោះឈ្មោះជា សារិន ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្រ្តីបរិស្ថាន ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅវេលាម៉ោង១១និង១០នាទី ថ្ងៃថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី