ខេត្តស្វាយរៀង៖ ពងមាន់រាប់រយគ្រាប់ និងសាច់មាន់ជាច្រើនគីឡូ ត្រូវបានមន្ត្រីកាំកង់ត្រូលរកឃើញមិនតែប៉ុណ្ណោះ ខណះត្រួតពិនិ្យឃើញស្នូលសណ្តែក ដែលមានសារធាតុគីមីបូរ៉ាក់ផ្អើលដល់អ្នកភូមិក្រុងបាវិតទាំងព្រឹក ។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ តាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា «ជាលទ្ធផលក្រោយចុះអនុវត្តការងារ មន្ត្រីជំនាញយើង បានដកហូតនំស្នូលសណ្តែកបន្ទះចំនួន ៣គីឡក្រាម មានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងដកហូតពងមាន់ចំនួន៩០០គ្រាប់ សាច់មាន់ចំនួន ២០គីឡូក្រាម ដែលច្បាប់ហាមឃាត់ ហើយទំនិញទាំងនោះមន្ត្រីយើងធ្វើការកម្ទេចចចោលភ្លាមៗផងដែរ»។
ជាលទ្ធផល នៃការធ្វើតេស្ដជាបឋមលើទំនិញ៣៣គំរូ ដែលផ្តោតសំខាន់លើចំណីអាហារដែលបរិភោគ។
មន្ត្រីដដែល បានបញ្ជាក់ថា សារធាតុបូរ៉ាក់នេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា៖ ខូចក្រពះពោះវៀន, ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឲ្យបែកឈាម តាមរោមយ៉ាងធ្ងន់ធ្ងរដោយមន្ត្រីកាំកង់ត្រូលធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់និងបានពន្យល់ណែនាំដល់អាជីវករទាំងអស់ឲ្យប្រយ័ត្នចំពោះការនាំទំនិញមកលក់ត្រូវសួររកប្រភពច្បាស់លាស់ជៀសវាងពេលមានហានិភ័យកើតឡើងដល់សុខភាពរបស់អ្នកទទួលទាន ៕