ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាចុះរាវខ្យងលង់ទឹកបឹងស្លាប់គ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តកំពង់ធំ: បុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មខណៈ​ស្រវឹងស្រាចុះរាវ​រកខ្យង​ក្នុងទឹកបឹងហើយលង់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៩នៅចំណុច ភូមិព្រៃក្តី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាល ស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម ចន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។ ជនរងគ្រោះបានស្លាប់បណ្តាលមកពីពេល ស្រវឹងស្រាចុះរកខ្យងក្នុងទឹកបឹងនៅចម្ងាយពីផ្ទជាង១០០ម៉ែត្រហើយលង់តែម្នាក់ឯងគ្មាន អ្នកណាដឹង ។ លុះក្រោយមកក្រុមគ្រួសារបាត់មិនឃើញនៅផ្ទះក៏ដើររកនៅក្នុងបឹង ទើបឃើញ សពក្នុងទឹកក៏ស្រង់យកមកផ្ទះនិងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញនិងមូលដ្ឋាន ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនរួចបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖