ព័ត៌មានទាន់ហេតុការណ៍៖

Pixel 3 ចុងក្រោយបំផុតរបស់ Google គុណភាពសម្លេងនៅក្នុងវីដេអូកាន់តែប្រសើរឡើង

ចែករំលែក៖

ក្រុមហ៊ុន Google នឹងដាក់ចេញនូវការ update ប្រចាំខែជាលើកដំបូងរបស់ខ្លួននៅឆ្នាំ 2019 សម្រាប់ឧបករណ៍ Android របស់ខ្លួន។ ការផ្លាស់ប្តូរដែលបានចុះបញ្ជីតែមួយគត់គឺការជួសជុលកំហុសដែលដោះស្រាយបញ្ហាគុណភាពសម្លេងលើម៉ូដែល Pixel 3 ដែលកើតឡើងនៅពេលថតវីដេអូដូចដែលបានរាយការណ៍ដោយអ្នកប្រើនៅលើ Reddit ។

ទន្ទឹមនឹងនេះដែរ Pixel 2/2 XL, Pixel / XL, និង Pixel C ក៏ទទួលបានការ update ខែមករា។

ការលើកលែងចំពោះការ update នៅខែនេះគឺទូរស័ព្ទ Nexus 5X និង 6P ចាស់ៗរបស់ Google ដែលបានបញ្ចប់ការប្តេជ្ញាចិត្ត រយៈពេល 3 ឆ្នាំរបស់ Google ដើម្បីផ្តល់នូវភាពទាន់សម័យនៃសុវត្ថិភាពឧបករណ៍។

ចំពោះការ update ខែមករា ត្រូវបានផ្តល់ជូនដល់អ្នកប្រើប្រាស់ Pixel ចាប់ពីថ្ងៃនេះ ៕ ហេង លក្ខិណា


ចែករំលែក៖