ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន បើករថយន្តហីុយ៉ាន់ដាយស៊េរី ទំបើក បុករថយន្តឡិចស៊ីស៤៧០ ជនជាតិខ្មែរ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងខ្វះការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីសមួយគ្រឿងបើកបរដោយបុរសជនជាតិខ្មែរម្នាក់ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។

ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥៦៦កែងនិងផ្លូវ៣៣៥ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តហុីយ៉ាន់ដាយស៊េរីម៉ាកH-lមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-3163ធ្វើដំណើរតាមបណ្តោយផ្លូវ៥៦៦ ទិសដៅពីកើទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស LX-470ពណ៌ស្កមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2l-5167 បើកបរដោយបុរសជនជាតិខ្មែរម្នាក់តាមបណ្តោយផ្លូវ៣៣៥ទិសដៅពីត្បូងទៅជើងចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលខូចខាតទ្វារខាងស្តាំទាំងពីរខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយភាគីទាំងសងខាង សុំសម្របសម្រួសគ្នាដោយភាគីខាងបង្កចេញសំណងចំនួន៤០០ដុល្លារទៅឲ្យភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហតុ ៕ សុខាសែនជ័យ


ចែករំលែក៖