ព័ត៌មានទាន់ហេតុការណ៍៖

សារនឹករលឹករបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ ចំពោះបងប្អូនជនរួមជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានផ្ញើសារនឹករលឹក​ជូនចំពោះបងប្អូនជនរួមជាតិដូចខាងក្រោម​៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ទោះបីរវល់ការងារប្រទេសជាតិច្រើនយ៉ាងណាក្តី ក៏ខ្ញុំនិងភរិយាតែងតែនឹករឮកមកដល់បងប្អូន និងកូនក្មួយគ្រប់ទីកន្លែងទាំងអស់ ជាពិសេស នៅពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព គឺខ្ញុំរំភើបរីករាយដែលបានឃើញបងប្អូនមានឱកាសកាន់តែច្រើនឡើងក្នុងការកសាងសង្គមគ្រួសារអោយមានជីវភាពរស់នៅកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ស្ថិរភាពនយោបាយនិងសង្គមជាមួយនឹងឱកាសមាសនៅកម្ពុជា គឺកំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេសយ៉ាងច្រើនមកទស្សនានិងវិនិយោគនៅប្រទេសយើង។ សុំអរគុណក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសទាំងអស់ដែលមានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយបានចូលរួមកសាង និងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ។

ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ និងក្រុមហ៊ុនតូចធំទាំងអស់ នៅកម្ពុជាជួបតែសេចក្តីសុខ និងចម្រុងចម្រើនក្នុងកិច្ចការងារតូចធំ និងរបបរទទួលទានគ្រប់កម្រិតនៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ»៕


ចែករំលែក៖