ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ នឹងម៉ូតូនៅផ្លូវបេតុងចុះពីចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ ទៅទំនប់រលក ដែលបណ្តាលឲ្យយុវជន២នាក់ ភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែង ។
សមត្ថកិច្ចកងរាជអាវុធហត្ថឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង3,30នាទីរសៀល រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ផ្លាក លេខព្រះសីហនុ 5A -0519 (អ្នកបើកបររត់គេចខ្លួនបាត់) និង ម៉ូតូម៉ាក SUZUki Lets ផ្លាកលេខ ភ្នំពេញ 1GI- 4301 អ្នកបើកបរឈ្មោះហុីង ចាន់ពន្លក ភេទប្រុស អាយុ20ឆ្នាំខ្មែរ និងម្នាក់ទៀតជិះពីក្រោយឈ្មោះ សុខ សុភា ភេទប្រុសអាយុ23ឆ្នាំ មានមុករបរកម្មករសំណង់ មានទីលំនៅ ភូមិ5 សង្កាត់លេខ4ក្រុងខេត្តព្រះសីហនុ អ្នកទាំងពីរស្លាប់ នៅកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ