ភ្នំពេញៈ ដើម្បីសម្រាលការលំបាកក្នុងជីវភាពគ្រួសារ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹងនាំដោយលោកថេង សុថុល អភិបាលរងខណ្ឌនិងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការ៣ម៉ឺនរៀលក្នុង១គ្រួសារៗ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន២៤គ្រួសារ នៅក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
សកម្មភាពមនុស្សធម៍នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រក្រីនេះដែរ លោកថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានមានមតិសំណេះសំណាលនិងផ្តាំផ្ញើរដល់ប្រជាពលរដ្ឋមិនត្រូវអស់សង្ឃឹមនោះទេត្រូវខិតខំរកស៉ីទទួលបន្ថែមទៀតដើម្បីទ្រទ្រង់ជីវភាពគ្រួសា ជំរុញកូន ចៅអោយទៅសិក្សាគ្រប់ៗគ្នា ចៀសអោយឆ្ងាយពីគ្រឿងញៀន ។ ថ្វីត្បិតតែអំណោយទាំងអស់នេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៍ដោយ តែបានជួយសម្រាលការលំបាកក្នុងជីវភាពគ្រួសារបានមួយរយៈពេលដែរ ។
នៅក្នុងសកម្មភាពមនុស្សធម៍នេះដែរលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋក្រីក្រដែលមកទទួលអំណោយនៅថ្ងៃនេះផងដែរ ៕ សណ្តោស