ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈកំពុងលង់លក់ក្នុងដំណេកមិនដឹងខ្លួនឈ្លក់ផ្សែងភ្លើងនៅក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង០១ និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ក្នុងហេតុការនោះមានឈ្មោះ តាំង លាងអ៊ី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរនៅផ្សារឈូកមាស ជនជាតិខ្មែរ ស្នា្កក់នៅចំណុចកើតហេតុខាងលើ (ស្លាប់ដោយការឈ្លក់ផ្សែង) ។ ផ្ទះកើតហេតុមានទំហំ៤m x ១២m សង់ពីថ្ម ។
លោក ម៉ក់ មី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតឡើង និងបណ្តោលឲ្យមានមនុស្សស្លាប់ខាងលើនេះ គឺដោយសារឆ្លងចរន្តអគ្គសនីឆេះម៉ាស៊ីនត្រជាក់ ហើយជនរងគ្រោះដេកលក់ដូច្នេះហើយនៅពេលឆាបឆេះមានអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ក្នុងបន្ទប់ដេកខ្លាំង ទើបធ្វើឲ្យជនរងគ្រោះឈ្លក់ផ្សែងស្លាប់តែម្តង ។
ប្រភពបន្តថា សម្ភារខូចខាត ៖ ម៉ាកស៊ីនត្រជាក់១គ្រឿង ត្រូវភ្លើងឆេះ និងខូចខាត់សម្ភារមួយចំនួនតូច ។
ក្នុងនោះមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទេ ដោយសារប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ជួយពន្លត់ ប៉ុន្តែគួរសោកស្តាយមិនអាចជួយសង្គ្រោះជនងរងគ្រោះបានទាន់ពេល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងត្រួតពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារឈ្លក់ផ្សែងភ្លើងពិតប្រាកដមែន ហើយក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ តុង សីហា