ព័ត៌មានទាន់ហេតុការណ៍៖

សម ថារ័ត្ន លេចមុខដល់ក្នុងផ្ទះ ស្តេចប្រដាល់ ប៉ាគីអាវ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេឃើញវត្តមានតារាក្បាច់គុន និងជាកីឡាការិនីប្រដាល់ក្នុងទ្រុង សំ ថារ័ត្ន បង្ហាញមុខក្នុងផ្ទះស្តេចប្រដាល់ មេនី ប៉ាគីអាវ នៅលើទឹកដីសហរដ្ឋអាមេរិក ។ នាងបានបង្ហាញក្តីរំភើបដោយមិននឹកស្មានដល់ថា បានជួបផ្ទាល់ និងបានចូលមកដល់ផ្ទះអ្នកប្រដាល់កំពូលរូបនេះ ។

ក្នុងរូបថតប៉ុន្មានសន្លឹកបង្ហាញអំពីវត្តមានកីឡាការិនី សំ ថារ័ត្ន បានឈរថតក្នុងផ្ទះស្កឹមស្កៃជាមួយស្តេចប្រដាល់ ប៉ាគីអាវ នារដ្ឋឡូអេនជីលេស សហរដ្ឋអាមេរិក ។ តារាស្រីរូបនេះបានបង្ហាញពីក្តីរំភើបរីករាយមិននឹកស្មានដល់ ។ នាងថាបានទៅដល់ផ្ទះស្តេចប្រដាក់រូបនេះជាមួយនឹងការទទួលទានអាហារជុំគ្នាដែលជាឱកាសកម្រសម្រាប់ជីវិតនាង ហើយក៏ធ្វើដំណើរទៅទីនោះគឺមានតែនាងម្នាក់ប៉ុណ្ណោះដែលជាជនជាតិខ្មែរ ។ ថារ័ត្ននិយាយថានាងបានទៅផ្ទះស្តេចប្រដាល់រូបនេះតាមរយៈមិត្តភ័ក្កិដែលធ្វើការងារទាក់ទងនឹងកិច្ចការប្រដាល់ ។

គួរបញ្ជាក់ដែរថាកីឡាការនីគុនល្បុក្កតោ កញ្ញា សម ថារ័ត្ន ក្រៅពីជាកីឡាការិនីនាងក៏ជាសិល្បការិនីផ្នែកក្បាច់គុនដ៏មានប្រជាប្រិយ ។ នាងគឺជា​តួអង្គ​សំខាន់​មួយ​រូប នៅក្នុងខ្សែភាពយន្តឯកសារ រឿង “ការ​រស់រាន​ឡើង​វិញ​​នៃ​​ក្បាច់​​គុន​ល្បុក្កតោ” ដែលជា ការផ្សព្វផ្សាយ និង​ជួយ​គាំទ្រ​ក្បាច់​គុន​ខ្មែរ នឹង​ជួយ​ឲ្យ​ពិភពលោក​មើល​ឃើញ​អំពី​ភាព​អស្ចារ្យ នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ និង​មោទនភាព​ជាតិ​ខ្មែរ ។ ភាពយន្ត នេះ ផលិត​ឡើង​ដោយ​ជនជាតិ​​កាណាដា ពីរ​នាក់​ប្តី​ប្រពន្ធ គឺ​អ្នកស្រី សាន់ដ្រា លឺបា (Sandra Leuba) និង​លោក ម៉ាក បក់ស្ល័រ (Mark Bochsler) ដែល​ត្រូវ​ប្រើ​ពេល​ផលិត និង​តម្លើង​​​អស់​​រយៈ​​ពេល​ជាង ៨ឆ្នាំ ។ ខ្សែភាពយន្តនេះបានដាក់បញ្ជាំងនៅរោងភាពយន្ត Lightbox Film Center នៅទីក្រុង Philadelphia នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ ។ បន្ទាប់​មក ខ្សែ​ភាពយន្ត​នេះ​ត្រូវបាន​​យក​ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​កាណាដាផងដែរ ។ នាងក៏ជាកូនស្រីអ្នកនិពន្ធ និងជាតន្ត្រីករ ស្តេចវីយូឡុង លោក អ៊ុំ ដារ៉ាផងដែរ៕ វឌ្ឍនា


ចែករំលែក៖