ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាចម្រៀង តារាសម្ដែង ព្រមទាំងពិធីករ ជិត២០រូប និងត្រូវចេញទៅសម្តែង ច្រៀងរាំនៅលើទឹកដីនៃប្រទេសកូរ៉េចំពេលធ្លាក់ព្រឹលតែម្ត។ កម្មវិធីនេះត្រូវបានគេរំបឹងថានឹងទាក់ទាញចំណាប់អារម្មណ៍ច្រើនពីអ្នកទស្សនាពិសេសពលរដ្ឋ និងពលករខ្មែររស់នៅទីនោះ។
កម្មវិធីនេះត្រុវបានរៀបចំ និងតបកាមការអញ្ជើពីសំណាក់លោក សុខ សៀងឌី ដែលជាតារាចម្រៀង លករខ្មែរមួយរូប និង ដៃគូរ ម្នាក់ទៀត គឺលោក សេងគឹមឡែន ដែលជាដៃគូជំនួញដែលតស៊ូពីពលករ ដូចគ្នា ហើយ កំពុងតែធ្វើការនៅប្រទេសកូរ៉េ ។
ការប្រគំតន្ត្រីគ្រោងធ្វើរហូតដល់ទៅ៦ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីតាំង២ដំបន់ផ្សេងគ្នា ទី១នៅដំបន់មាត់សមុទ្រ ប៊ូសាន នៃទីក្រុង គឺមហេ – ឆាំងវ៉ុន ក្បែរព្រំប្រទល់ប្រទេសជប៉ុន និងទី២ ធ្វើនៅ ទីក្រុងសេអ៊ូល ដំបន់ អាន់សាន់ -ស៊ូវ៉ុន ដែលតំបន់ទាំង២នោះ មានពលករខ្មែរប្រមាណជាង២ម៉ឺននាក់រស់នៅ ។ តារាល្បីៗ ទាំងនោះមានដូចជា លោក ខេម លោក កែវ វាសនា លោក នី រតនា លោក ម៉ៅ ហាជី លោក លោក ពេជ្រ ថាណា លោក សៅ ឧត្ដម លោក ថែល ថៃ កញ្ញា យូរី កញ្ញា សួស វីហ្សា កញ្ញា លីនដា កញ្ញា សុធារ័ត្ន លោក BMO លោក ទ្រី សក្ដា PeyPeydy លោក ម៉ាដូណា កញ្ញា សាឡាត់ ស្រីឡាង កញ្ញា សុភ័ក្រ កុសម៉ា និង លោក ថូមី ព្រមទាំងក្រុមការងារជិត១០នាក់ថែមទៀត។
តាមការបញ្ជាក់ពី ម្ចាស់បទ “ខ្មាសមិត្តនៅកូរ៉េ” គឺលោក លោក សុខ សៀងឌី គោលបំណងនៃការធ្វើ ក៏ព្រោះតែមានការសំណូមពរពី បងប្អូនពលករខ្មែរនៅទីនោះដែលធ្វើការយ៉ាងលំបាក បានកម្សាន្តសប្បាយលេង ចង់ជួបIdolដែលខ្លួន និងមួយវិញទៀតក៏ដើម្បី ផ្សព្វផ្សាយពីក្រុមហ៊ុន”ភូមិឋានសួស្ដី” ដែលជាក្រុមអចលនទ្រព្យរបស់លោកទើបតែបើកកាលពីពេលថ្មីៗនេះជាមួយដៃគូផ្សេងទៀតដែលជាពលករដូចគ្នា។
លោក សេង គឹមឡែន ដែលជាដៃ គូរ លោក សុខ សៀងឌី បានថ្លែងឲ្យដឹងបន្តថា ដោយសារតែបច្ចុប្បន្នពួកលោករវល់ការងារនៅប្រទេសកូរ៉េ ដូចនេះកិច្ចការ ធ្វើកុងត្រាជាមួយតារាចម្រៀងទាំងអស់ប៉ុន្មានដែលបានរៀបរៀបខាងលើ លោកបានឲ្យដៃគូ នៅស្រុកខ្មែរជាអ្នកជួយធ្វើកិច្ចការទាំងនោះ ហើយគិតមកដល់ពេលនេះកុងត្រាបានធ្វើរួចរាល់អស់ហើយ និង កំពុងរត់ការឯកសារដាក់ចូលស្ថានទូត ដើម្បីបានវីសា ចេញមក។
ដោយសារតែមានតារាចម្រៀងចូលរួមច្រើន ហើយការប្រគំតន្ត្រីមានរយៈពេលច្រើនថ្ងៃផងនោះ ដូចនេះការចំណាយនិងត្រូវចាយច្រើនដូចគ្នា។ តាមការប៉ាន់ប្រមាណ លោក សុខ សៀងឌី បានវាយតម្លៃថា ប្រហែលជាត្រូវចំណាយខ្ទង់១០ម៉ឺនដុល្លារ ឯណោះ។
គួរបញ្ជាក់ដែរថានេះជាលើកទី១ហើយដែល លោក សុខ សៀងឌី ដែលជាស្គាល់ថា តារាចម្រៀងពលករខ្មែរម្នាក់ កំពុងល្បីឈ្មោះ សំរាប់បងប្អូន ពលករ រួមនិងក្រុមរបស់លោក បានរៀបចំការប្រគំតន្ត្រីនេះឡើង។ ទោះបីជា វាយតម្លៃលើកិច្ចការខាងលើត្រូវចំណាយច្រើនម៉ឺនដុល្លារក្ដី តារាចម្រៀងរូបនេះ ហាក់មិនបានបារម្មណ៍ឡើយ ប៉ុន្តែលោកបែបជា សម្ដែងភាពសប្បាយចិត្តទៅវិញ ដែលខ្លួនអាចធ្វើបានតាមការសំណូមពរពី បងប្អូនពលករខ្មែរនៅទីនោះ។ សុខ សៀងឌី ថ្លែងថា ប្រសិនបើការប្រគំតន្ត្រីរដូវរងានេះទទួលបានជោគជ័យ ក្រុមលោក និង រៀបចំការកម្មវិធីសិល្បៈជាបន្តបន្ទាប់ទៀត ជាពិសេស អាចនិងឈានដល់ ការបង្កើតផលិតកម្មមួយសម្រាប់ពលករខ្មែរ ធ្វើការនៅក្រៅប្រទេសទៅថ្ងៃអនាគតផងដែរ៕ វឌ្ឍនា