ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បី Pass App បើកជែងជ្រុលបុករថយន្តគៀបជាប់មនុស្សរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពញ៖​ បុរសម្នាក់បានគៀបជាប់ក្នុងម៉ូតូកង់បី Pass App រងរបួសធ្ងន់ត្រូវបានបញ្ជុនទៅសង្គ្រោះនៅមន្ទីរពទ្យភ្លាមៗ ខណៈបើកជែងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តស្តារិច បើកទៅបុកចំពេញទំហឹងកាលពី វេលាម៉ោង៥៖៤០នាទីព្រឹកព្រលឹម​ ថ្ងៃសៅរ៍​ ទី១២ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះ ឆាយ ថង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បី Pass App ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HF-0953 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះដល់ចំណុចខាងលើ បានជែងរថយន្តចូលទៅគន្លងផ្លូវម្ខាងទៀត ត្រូវក៏រថយន្តមួយគ្រឿង​ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-4017​ បើកពីលិចទៅកើត ជ្រុលបុកចំពីមុខ បណ្តាលឲ្យរមួលរួញគៀបជាប់អ្នកបើកបរកង់បី ទាញយកមិនចេញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ​ និងសមត្ថកិច្ចទាក់ទង​ហៅក្រុមសង្រ្គោះអង្គភាព៧១១ កងពលតូចលេខ៧០ មកជួយទៅជួយវះកាត់ដែកកង់បី ដើម្បីទាញយកជនរងគ្រោះចេញមកក្រៅ ហើយរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។

បច្ចុប្បន្ន រថយន្ត និងម៉ូតូកង់បី PassApp ត្រូវសមត្ថកិច្ចជំនាញចុះទៅវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕សុខាសែនជ័យ


ចែករំលែក៖