ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យបែកថ្នាំ ដោះសម្លៀកបំពាក់ចេញ រួចដើរអុកឡុកតាមដងផ្លូវ និងវាយឡានប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅកាលពីម៉ោង១១យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បុរសជនជាតិចិនរូបនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ សង្ស័យប្រើប្រាស់គ្រឿងញៀនហួសកម្រិត ដោះសម្លៀកបំពាក់ ចេញដើរអុកឡុកតាមដងផ្លូវ និងរត់មកកាក់រថយន្ត កំពុងធ្វើដំណើរ បង្កឲ្យមានការភ្ញាក់ខ្លាំងដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ និងក្នុងតំបន់។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានទទួលដំណឹងនេះភ្លាម រួចមកជួយអន្តរាគមន៍ និងឃាត់ជនជាតិចិននោះបញ្ជូន ទៅកាន់មន្ទីរពេទ្យផងដែរ ៕ ជ្រោយពេជ្រ