ភ្នំពេញ: បុរសម្នាក់ត្រូវ ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ក្រោយ រួមភេទជាមួយកូនស្រី ក្រោមអាយុ១៥ឆ្នាំ ។
ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១៩នៅចំណុចមុខវិទ្យាល័យបឹងត្របែក សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សឿន សុវណ្ណដេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ៧៨A ផ្លូវ៥០៨ ក្រុម៣១ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ជនរងគ្រោះឈ្មោះ ក ព ញ ភេទស្រី អាយុ១៤ឆ្នាំ ។
បើតាមការរៀបរាប់របស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៩ បានផឹកសុីជាមួយមិត្តភក្តិប្រុសៗ ដូចគ្នា និងបានជួលផ្ទះសំណាក់ដួង ច័ន្ទ តាមផ្លូវព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន សំរាប់ដេកមួយបន្ទប់ជាមួយមិត្តភក្តិ ក្រោយមកពេលផឹកសុីចប់ ក៏ស្រវឹង និងក្ដៅបែកញីសរួច ក៏ចេញពីហាងផឹកសុីទៅផ្ទះសំណាក់ ដើម្បីងូតទឹកឲ្យស្វាងបន្តិច និងត្រឡប់មកផឹកវិញ ពេលមកដល់ផ្ទះសំណាក់ ស្រាប់មិត្តស្រីឈ្មោះ ក ព ញ បានតេមកខ្ញុំ និងសួរថាបងនៅឯណាឥឡូវនេះ រួចក៏បានតបវិញ ថា បងនៅផ្ទះសំណាក់ដួង ច័ន្ទ ហើយមិត្តស្រីគាត់ប្រាប់ថា ងូតទឹករួចកុំទាន់ចេញមក ចាំអូនបន្តិច អូនទៅជួប ប្រហែលកន្លះម៉ោងក្រោយ មិត្តស្រីមកដល់មែន ហើយនិយាយគ្នាបន្តិច ក៏ព្រមព្រៀងគ្នារួមភេទសម្រេចបានចំនួន១លើក ក្រោយមក ក៏ឌុបមិត្តស្រីចេញមកវិញ មិនបានដេករហូតដល់ភ្លឺទេ ។
លុះដល់ថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១៩ ក៏មាននគរបាល និងក្រុមគ្រួសារមិត្តស្រីមកចាប់យកមកសា្នក់ការប៉ុស្តិ៍ និងដាក់ពាក្យបណ្ដឹងឲ្យសមតកថកិច្ចចាត់ការតាមផ្លូវច្បាប់ ពីបទរួមភេទក្មេងស្រីក្រោមអាយុ១៥ឆ្នាំ ហើយកាលរួមភេទសួរមុនថា អាយុ១៧ឆ្នាំ បើដឹងថា អាយុ១៤ឆ្នាំ គាត់យល់ដឹងពីច្បាប់ដែរ នេះគឺព្រមព្រៀងគ្នារួមភេទទេ មិនមានចាប់បង្ខំទេ ។
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមស្រ្តីជាម្ដាយបានប្ដឹង និងចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ពីបទល្មើស រួមភេទក្មេងអាយុ១៤ឆ្នាំ ហើយក្រោយមកក៏បានសាកសួរនាំបុរសជនសង្ស័យ ក៏បានឆ្លើយសារភាពពិតជាបានរួមភេទជាមួយក្មេងស្រីពិតប្រាកដមែន និងបានសម្រេចចំនួន១លើករួចសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូលទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាផ្លូវច្បាប់ ៕ សរស្មី