ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះល្វែងស្តុកឥវ៉ាន់ចាប់ហួយខូចខាត រថយន្តមួយគ្រឿងនិងសម្ភារមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះស្តុកឥវ៉ាន់ចាប់ហួយខូចខាត រថយន្តមួយគ្រឿង ខូចខាតសម្ភារមួយចំនួននៅក្នុងផ្ទះល្វែងនៅចំណុចផ្ទះលេខ៥៥​ ផ្លូវបេតុង​ ក្រុមទី១៤​ ភូមិបឹងសាឡាង​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញកាលពីម៉ោង១០ព្រឹកថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ២០១៩​ ​។

សមត្ថកិច្ចបានឲ្យដឹងថម្ចាស់​ផ្ទះ​ឈ្មោះ​ ណោ​ ឆេងគីម​ ភេទស្រី​ អាយុ៤៥ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅផ្ទះលេខ​៥៣​ ផ្លូវបេតុង​ ក្រុមទី១៤​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីប្អូនស្រីរបស់ម្ចាស់ផ្ទះបានឲ្យដឹងថា ផ្ទះដែលឆេះខាងលើនេះជាផ្ទះសម្រាប់ស្តុកទំនិញចាប់ហួយដោយបានចាក់សោជាប់ម្ចាស់ផ្ទះទៅធ្វើការនិងលក់ដូរអស់។

ម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនេះគាត់មិនបាននៅផ្ទះឡើងដោយរវល់លក់នៅឯផ្សារទំនប់ឯណោះស្រាប់តែមានគេខលប្រាប់ថាមានភ្លើងឆេះផ្ទះរបស់គាត់។

សមត្ថកិច្ចឲ្យដឹងថាអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ធ្វើឲ្យឆាបឆេះខូចខាតរថយន្តឡិចសុីស​ RX៣០០​ ពណ៌មាស​ ពពាក់ស្លាកលេខភ្នំពេញ2V. 0897 និងឆេះខូចខាតសំភារៈមួយចំនួនធំ។ នៅករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ០៦គ្រឿង​ ប្រើប្រាស់ទឹកពន្លត់ចំនួន​ ០៣​ គ្រឿងគឺមានរថយន្ត​របស់ការិយាល័យបង្កាពន្លត់អគ្គិភ័យរាជធានីភ្នំពេញ​ ០២គ្រឿង រថយន្ត​ខណ្ឌឫស្សីកែវ​ ០១គ្រឿងអគ្គិភ័យ​នេះពន្លត់ចប់សព្វគ្រប់ជាស្ថាពរនៅម៉ោង​ ១០និង២៥នាទី​ មិនបណ្តាលឲ្យខូចខាត​ បាត់បង់​ ឬរងគ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុឡើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖