ភ្នំពេញ៖ កម្មករ កម្មាការីនីកាត់ដេរ រោងចក្រ ឡុង វិចថូរី អ៊ិនធើណេសិនណល(ខេមបូឌា) លីមីធីតប្រមាណជាង៤០០នាក់បាននាំគ្នា ធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ខែនិងប្រាក់អតីតភាពការងារ បន្ទាប់ពីរោងចក្រ ដំណើរការសុកៗ ស្រាប់តែ ថៅកែ ដឹកជញ្ជូនអីវ៉ាន់ចេញដោយពុំបានដោះស្រាយឡើយ។
ការតវ៉ាបានផ្ទុះឡើង កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃ ទី១៤ ខែមករា ឆ្នាំ ២០១៩ ដោយកម្មករ កម្មាការីនីបាននាំគ្នា ជួបប្រមូលផ្តុំនៅមុខ រោងចក្រ ដែលមានទីតាំង នៅក្នុង ភូមិ ទួលគោក សង្កាត់ទួលសង្កែ ទី១ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ។
អ្វីដែលមានការចាប់អារម្មណ៍ បន្ទាប់ពីតំណាងសហជីដឹកនាំកម្មករ ជួបប្រមូលផ្តុំមួយសន្ទុះ ស្រាប់តែមិនចង់ឲ្យ មានការផ្សព្វផ្សាយ ហើយអ្នកយកព័ត៌មានសុំថត សំណើរ របស់កម្មករ ដែលបានផ្តិតមេដៃទាមទារ ក៍មិនអនុញ្ញាតឲ្យថតឡើយ ។
តាមកម្មករ បានឲ្យ ដឹងថា រោងចក្រ កម្មករ កម្មាការីនី ប្រមាណ៤២០នាក់ បាននាំគ្នា ធ្វើកូដកម្ម តាំងពីថ្ងៃទី១២ ខែ មករា មកម្លេះ បន្ទាប់ពីរោងចក្រនេះដំណើរការសុកៗស្រាប់តែថៅកែបានដឹកជញ្ជូន ម៉ាស៊ីន និងសម្ភារះមួយចំនួនចេញដោយពុំដឹងពីមូលហេតុ ។ការជញ្ជូនអីវ៉ាន់ចេញសង្ស័យ រោងចក្រនោះ ប្រុង បិតទ្វាររើទៅកន្លែងផ្សេង ដោយគេចវេសន៍មិនដោះស្រាយ ប្រាក់អតីតភាព និងប្រាក់ផ្សេងៗទៀតទៅតាមច្បាប់។
តាមកម្មករ បានឲ្យដឹងទៀតថា រោងចក្រ បានដំណើរ ការប្រមាណជាង១០ឆ្នាំ មកហើយ មានកម្មករ កម្មាការីនី ប្រមាណ១៤០០នាក់ ។មួយរយះចុងក្រោយ ថៅកែរោង បានរំសាយកម្មករ ដែលចប់កិច្ចសន្យា ជាបន្តបន្ទាប់អស់ប្រមាណ១០០០នាក់ នៅសល់តែ៤២០នាក់ ស្រាប់តែ កំពុងតែធ្វើការសុកៗ រោងចក្រក៍បានដឹកជញ្ជូនអីវ៉ាន់ចេញដោយពុំដឹងមូលហេតុ ។
កម្មករ ក៍បានបញ្ជាក់ថា ការធ្វើកូដកម្ម ដើម្បី សូមឲ្យក្រុមហ៊ុន បញ្ជាក់ ថា តើក្រុមហ៊ុន ដំណើរ តទៅទៀត ឬអត់ , ។បើក្រុមហ៊ុននៅដំណើរការសូមកុំបញ្ចប់កិច្ចសន្យាកម្មករដែលមានកំហុស។ បើក្រុមហ៊ុនមិនដំណើរ សូមទទួលខុសត្រូវដោះស្រាយ ប្រាក់ខែនិងប្រាក់អតីតភាពការងារជួនកម្មករ ទើបអាចប្តូរទីតាំង និងរើសម្ភារះចេញបាន។ទោះបីជាយ៉ាង ណា អ្នកយកព័ត៌មានពុំទទួលបានការបំភ្លឺណាមួយពីរោងចក្រឡើយ៕អរុណរះ