ព័ត៌មានទាន់ហេតុការណ៍៖

រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំបាក់ បានរងរំលោភបំពាន កសាងសំណង់រឹងមាំ ពីប្រជាពលរដ្ឋនៅចំណុចជើងភ្នំ បង្កប៉ះពាល់សោភ័ណ្ឌភាពតំបន់ទាក់ទាញភ្ញៀវទេសចរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបាននាំគ្នា សំ ដែងចេញមិនសប្បាយចិត្ត ខណៈឃើញតំបន់ទេសចរណ៍រម្មណីយដ្ឋានធម្មជាតិមួយកន្លែងមានឈ្មោះភ្នំបាក់ខាងលើ ស្ថិតនៅជាប់កំណាត់ផ្លូវ៧ មករា ក្នុងសង្កាត់ ទឹកថ្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ បានរងការរំលោភបំពាន កសាងសំណង់រឹង មាំ នៅចំណុចជើងភ្នំពីសំណាក់ប្រជាពលរដ្ឋ បង្កឱ្យ ប៉ះពាល់ សោភ័ណភាព តំបន់ទេសចរណ៍ ធម្មជាតិគ្មានការទប់ ស្កាត់អភិរក្ស ពីអាជ្ញាធរ ដែនដីរឺមន្រ្តី មន្ទីរជំនាញពាក់ព័ន្ធ នោះឡើយ។

បើតាមព្រះគ្រូចៅអធិការវត្តភ្នំបាក់ខាងលើ ប្រាប់អ្នកយកព័ត៌ មានយើង ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះថា សំណង់ដែល គ្រោង សាងសង់មានរយៈពេលជិតកន្លះខែមកហើយ ។ កន្លងមកព្រះអង្គធ្លាប់ ទៅ សួរ នាំអ្នកកសាងសំណង់នោះផងដែរ ប៉ុន្តែម្ចាស់សំណង់ប្រាប់ថាជាដីមាន កម្ម សិទ្ធិ។ក្រោយមកព្រះអង្គក៏ឈប់សួរនាំថែមទៀតនោះឡើយពីបញ្ហាកសាងសំណង់នៅចណុចជើងភ្នំ។រម្មណីយដ្ឋានភ្នំបាក់ជាតំបន់ទេសចរណ៍ ធម្មជាតិ មានល្អាងភ្នំ៤ទៅ៥កន្លែង រាងរាល់ចុងសប្តាហ៍មានភ្ញៀវទេសចរ មកលេង កម្សាន្តជាប្រចាំ។ ភ្ញៀវទេសចរមកមើលកម្សាន្តល្អាងភ្នំ និងទស្សនាទេសភាព ធម្មជាតិ ដ៏ស្រស់ស្អាត។

ជុំវិញបញ្ហានេះ ម្ចាស់សំណង់ប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថាដីចំ ណុចជើងភ្នំបាក់ គឺពួកគាត់កសាងតូបប្រកបមុខរបរលក់បាយគុយទាវ បបរ តែ ប៉ុណ្ណោះ មិនកសាងជាលំនៅដ្ឋានោះទេ។កន្លងមកអាជ្ញាធរក៏បានអនុញ្ញាត ឱ្យ កសាងតូប ប្រកបមុខរបរ ជាបណ្តោះអាសន្ន ដោយមិនឱ្យធ្វើផ្ទះនោះឡើយ។

បញ្ហានេះ ប្រជាពលរដ្ឋនាំគ្នាលើកឡើងថា បើមានការអនុញ្ញាត កសាង តូបធ្វើពីថ្មបែបនេះខ្លាចតែមានប្រជាពលរដ្ឋមួយចំនួនទៀតបន្តនាំគ្នាមកមករំលោភបំពានសាងសំណង់ជាបន្តបន្ទាប់តាមគ្នា គ្រាដែលដីចំណុចជើងភ្នំ ភ្នំបាក់នោះជាដីកំពុងចាប់ផ្តើមមានហាងឆេងខ្ពស់។

អភិបាលក្រុងសិរីសោភ័ណលោក ហ៊ឹល រ៉ាយ៉ា ប្រាប់ឱ្យដឹងថា ចំណុច តំបន់រម្មណីយដ្ឋានទេសចរណ៍ភ្នំបាក់អាជ្ញាធរមិនអនុញ្ញាតឱ្យមានការ កសាង សំណង់នោះឡើយ។លោកក៏បានចុះទៅហាមឃាត់ប៉ុន្តែម្ចាស់សំណង់ មិនស្តាប់ អាជ្ញាធរនោះទេ។ប៉ុន្តែទោះបីយ៉ាងណាលោកប្រមានថាបើមិនស្តាប់អាជ្ញាធរនៅតែបន្តសាងស់សំណង់និងចាប់ចាត់ការតាមផ្លូវច្បាប់តែម្តង៕សំ វិច្ឆិកា


ចែករំលែក៖