ព័ត៌មានទាន់ហេតុការណ៍៖

នរគបាលក្រុងតាខ្មៅ ចាប់ផ្ដើមប្រើកំណាប់ដៃដែក បង្ក្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងនគរបាលយុត្តិធម៌ក្រុងតាខ្មៅ បានចេញប្រតិបត្តិការណ៍ ចុះត្រួតពិនិត្យនឹង បង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងអស់ដែលនៅមានលួចលាក់ក្នុងក្រុងតាខ្មៅ ។

គួរកត់សំគាល់ផងដែរ ថ្មីៗនេះមានការលិចឮពីសំណាក់ក្រុមរកស៊ីខុសច្បាប់ដែរតែងយកឈ្មោះអ្នកមានអំណាចមកកាងរបរខុសច្បាប់របស់ខ្លួនដើម្បីតែប្រយោជន៍ខ្លួន ។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ កម្លាំងនរគបាលយុត្តិធម៌ក្រុងតាខ្មៅបានបង្ក្រាប ទីតាំងដែលមានកត់កន្ទុយលេខវៀតណាមបាន២កន្លែងដោយក្នុងនោះមានម្នាក់រត់ចោលទីតាំងរបស់ខ្លួនហើយបែជាស្រែកថាចោប្លន់ទៅវិញ គួរអនិចារដល់សមត្ថកិច្ចផង ពួគកាត់ជាអ្នកការពារសុវត្តិភាពនឹងរបរត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយើងតាស់! ។

ដោយឡែកគឺចាប់បានម្នាក់តែប៉ុណ្ណោះរួមទាំងវត្ថុតាង (កត់ឆ្នោតវៀតណាម) ម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនជាភេទស្រី និងម្នាក់ទៀតរត់គេចខ្លួនក៍ជាភេទស្រីផងដែរដែលបន្សល់ទុកនៅតែវត្ថុតាងមួយចំនួន ។

ហេតុការណ៍បង្ក្រាបនេះបានកើតឡើងនៅថ្ងៃទី១៣ខែមករា ឆ្នាំ២០១៩វេលាម៉ោង១៥ និង៤០នាទីនៅចំណុចក្នុងផ្សារតាខ្មៅចាស់ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមព័ត៌មានទទួលបានពីលោកវរសេនីយ៍ ចំរើន បញ្ញា អធិការរងទទួលផែនយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថាជនល្មើស០២នាក់ ទី០១ឈ្មោះណង វេជ្ជរ៉ាភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សីក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:លក់ស្បែកជើង និងកត់ឆ្នោត(ឃាត់ខ្លួន) ។ និងទី០២មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

វត្ថុតាងចាប់យកក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន៤សន្លឹកធំក្រដាសកត់ឆ្នោតខ្មែររួចចំនួន៤សន្លឹកតូច ស៊េរីលទ្ធផលឆ្នោតវៀតណាមចំនួន០១សន្លឹក ប្រាក់រៀលចំនួន១៦០០០០រៀល ទូរកញ្ចក់សំរាប់កត់ឆ្នោត និងសម្ភារៈមួយចំនួន(ម្ចាស់ទូររត់គេចខ្លួន) ។

លោកអធិការរងបានឲ្យដឹងទៀតថានៅវេលាកើតហេតុខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅចំណុចផ្សារតាខ្មៅចាស់ស្ថិតក្នុងភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ណង វេជ្ជរ៉ា រួមទាំងវត្ថុតាងដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី ។ ចំណែកឯជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់បន្សល់ទុកទូរកញ្ចក់សំរាប់កត់ឆ្នោត និងសម្ភារ:មួយចំនួននៅក្នុងទូរ ។

លោកអធិការរងបានបញ្ជាក់ថា លោក និងបន្តរបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យអស់នៅក្រុងតាខ្មៅ ទោះបីកន្លែងរកស៊ីទាំងអស់នោះមានអ្នកកាងក៍ដោយ ចាប់ទាំងអ្នកកាងទៀត៕ ឆ ដា


ចែករំលែក៖