ភ្នំពេញ៖ ព្រឹកនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបាន កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ៩នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរចប់បញ្ជូនកាលពី ម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៥ មករា ២០១៩ ។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន៥ករណីផ្សេងគ្នាក្នុងនោះ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣ ករណីស្មើមនុស្ស០៦នាក់ និងពាក់ព័ន្ធលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយករណីស្មើ០២នាក់ និងរំលោភទំនុកចិត្តមកមួយករណីស្មើម្នាក់។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៩នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៍បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់នាព្រឹកនេះ ៕ តុង សីហា