ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ តាមរយៈវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី វិស័យ ពាណិជ្ជ ឧស្សាហកម្ម និងទេសចរណ៍រវាងកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែកើនឡើង

ចែករំលែក៖

ខេត្តសៀមរាប៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា៖ តាមរយៈវេទិកាក្រុមប្រឹក្សាវប្បធម៌ អាស៊ី(ACC) ដែលជាវេទិកា លើកដំបូងគេ ត្រូវបានប្រទេសសមាជិកផ្តល់ទំនុកចិត្តជូនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការទំនាក់ទំនងវប្បធម៌ ពាណិជ្ជ ឧស្សាហកម្ម និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែកើនឡើង ធ្វេដង ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះខណៈ លោក ទទួល បដិសណ្ឋារកិច្ច ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ របស់ លោក បណ្ឌិត Jusuf Muhammad Kalla អនុប្រធានាធិបតីឥណ្ឌូណេស៊ី មកកាន់វេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាវេទិកាលើកដំបូងគេ ត្រូវបានប្រទេសសមាជិកផ្តល់ទំនុកចិត្តជូនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នារាត្រីថ្ងៃចន្ទ៩កើតខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវ និងថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុងសៀមរាប។

សូមបញ្ជាក់ថា៖ ការអញ្ជើញដល់របស់លោក អនុប្រ ធានាធិបតី ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ព្រមទាំងឥស្សរជនគណបក្សប្រជាជនកម្ពុជាជាច្រើនរូប និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជាកិតិ្ដយស ណាស់ ដែលរាជដ្ឋាភិបាលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែមករា ដែលត្រូវបានអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦ ប្រទេសនៅទូទាំងអាស៊ី ក្រោមការដឹកនាំដោយ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានបោះឆ្នោតឯកភាពឲ្យធ្វើជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP។ ដូច្នេះ កម្ពុជាតាមរយៈវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ដែលជាវេទិកាលើកដំបូងគេ ត្រូវបានប្រទេស សមាជិកផ្តល់ទំនុកចិត្តជូនកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ ការទំនាក់ទំនងវប្បធម៌ ពាណិជ្ជ ឧស្សាហកម្ម និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែកើនឡើងធ្វេដង ៕ សំរិត


ចែករំលែក៖