ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកនិងម៉ូតូបណ្ដាលឲ្យបុរស២នាក់ស្លាប់នៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតទ្បើងនៅលើកំណាត់ផ្លូវជាតិលេខ០៦កាលពីវេលាម៉ោងទៀបភ្លឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះ កើតឡើងរវាងរថយន្ត និងម៉ូតូបើកបញ្រ្ចាសទិសគ្នា ត្រង់ចំណុចមុខផ្សារស្វាយធំ ជនរងគ្រោះទី១ អ្នកបើកម៉ូតូឈ្មោះ ញាន ញូន ភេទប្រុស អាយុ២៤ឆ្នាំ (ស្លាប់) ទី២ ឈ្មោះ ឈង់ ឆូន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិជាមួយគ្នា (ស្លាប់) បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1D-2337 រស់នៅភូមិជ្រៃ ឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ចំណែករថយន្តម៉ាកស៊ីណូ ពណ៌ខៀវស្លាកលេខ ភ្នំពេញ 3A-9324 ក្រោយកើតហេតុមន្ត្រីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា តៃកុងរថយន្តរត់គេចខ្លួនបាតស្រមោល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះស្លាប់មនុស្ស ២នាក់ ខូចម៉ូតូ ១គ្រឿង រថយន្ត១គ្រឿង ។ រថយន្ត និងម៉ូតូ រក្សាទុកនៅអធិការនគរបាលស្រុក ដោយឡែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
ពាក់ព័ន្ធករណីនេះដែរយើងបានធ្វើការទាក់ទងទៅមន្ត្រីប៉ូលិសចរាចរណ៍ស្រុកប្រាសាទបាគង ដើម្បីសួរព័ត៌មានទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍ តែលោកប៉ូលិសបានឆ្លើយមកវិញថា «ឲ្យទាក់ទងទៅសួរមេ» ទើប ទៅកាន់លោកប៉ូលិសទទួលរងផ្នែកចរាចរណ៍ បានឆ្លើយថា«ឲ្យទាក់ទងទៅប្រធានផ្នែកចរាចរណ៍វិញ» លុះអ្នកកាសែតតេទូរស័ព្ទទៅលោកប្រធានផ្នែកចរាចរណ៍វិញ បែរជាទូរសព្ទបានផ្តាច់បាត់ ។ មកដល់ពេលនេះយើងពុំទាន់ការពិតនៅពីក្រោយរឿងនេះទេ ៕ ប៊ុនរិទ្ធី