ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែKTVស្ទឹងលាភ ត្រូវភរិយាតាមមករករឿងដល់ហាង ក្នុងរឿងជម្លោះហិង្សាដោយសារភ្លើងប្រច័ណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារភ្លើងប្រច័ណ្ឌបង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច មូលដ្ឋានចុះសម្រុះសំរួលគ្នា ខណៈថៅកែហាងKTVស្ទឹងលាភ ត្រូវបានភរិយា តាមមករករឿងដល់ហាងរហូតកើតជារឿងជម្លោះហិង្សា ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅហាងKTVស្ទឹងលាភ តាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រួសារថៅកែស្ទឹងលាភ បានគ្នាជាប្តីប្របន្ធអស់រយៈពេលជាង១០ឆ្នាំមកហើយ មានកូនចំនួន២នាក់ ប្រុសម្នាក់ អាយុ៥ឆ្នាំ និងស្រីម្នាក់អាយុ៤ឆ្នាំ មានទីលំនៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ តែបើកហាងKTV នៅក្នុងសង្កាត់ភ្នំពេញថ្មី ក៏ប៉ុន្តែការរស់នៅ តាំងពីបានគ្នា ក្នុងរបរបើកហាងខារ៉ាអូខេហាក់បីដូចពុំសូវចុះសម្រុងគ្នា តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ លុះរហូតមកដល់យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ប្តីប្រពន្ធខាងលើ កើតជម្លោះ នៅ ឯផ្ទះ រហូតដល់ប្តីប្រើអំពើហិង្សាដាក់ប្រពន្ធប៉ុន្តែមិនមានរងរបួសអ្វីទេ ហើយប្តីបានគេចមកហាងបាត់ រហូតដល់វេលាម៉ោងខាងលើ ប្រពន្ធជិះម៉ូតូកង់បី មានទាំងបង្វិចខោអាវ មកដល់ហាងKTV តាមរករឿងជម្លោះពាក្យសម្តី និងទារលុយប្តីដើម្បីទៅស្រុក ទើបកើតជាទំនាស់ទាក់ពាក្យទាក់សម្តីគ្នា មួយប្រ៉ាវ ផ្អើលសមត្ថកិច្ច ដោយទាំងអ្នកសាពត៌មានផង ទៅសាកសួរ ត្រូវបាន ថៅកែហាងស្ទឹងលាភ អូសដៃប្រពន្ធចូលទៅក្នុងបាត់ ខ្លាចបែករឿងផ្ទៃក្នុងគ្រួសារ ខ្មាស់គេ ។

ដោយឡែកសមត្ថកិច្ចមិនហ៊ានលូកដៃដែលពីព្រោះជារឿងប្តីប្រពន្ធគ្រាន់តែជួយសម្របសម្រួលព្រោះខ្លាចក្រែងមានរឿងរហូតឈានដល់ប្រើហិង្សា ក្រោយពីប្តីប្រពន្ធគេអូសដៃគ្នាចូលក្នុងបាត់ សមត្ថកិច្ចក៏ដកកម្លាំងដើរល្បាតវិញ មិនរវល់តាមដែរ ជាឱកាសមួយ រឿងគ្រួសារ ភាគីណាចង ភាគីនោះស្រាយទៅ ដើម្បីបញ្ចប់រឿង ៕តុង សីហា


ចែករំលែក៖