ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសសេដ្ឋកិច្ចខេត្តចាប់ឃាត់រថយន្តសាំយ៉ុងដឹកឈើ១គ្រឿង និងគោយន្តកន្រៃដឹកឈើ១គ្រឿង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បាន ឆ្មក់បង្ក្រាបទៅលើរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង និងគោយន្ត កន្ត្រៃដឹកឈើបានមួយគ្រឿងផងដែរ ក្នុងយប់តែមួយនៅចំណុចខុសគ្នា ចំណែករថយន្តបង្ក្រាបបាន នៅចំណុចក្នុងស្រុកថាឡាបរិវ៉ាត់រីឯគោយន្តកន្ត្រៃបង្ក្រាបនៅក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង កាលពីយប់ថ្ងៃទី១៤ខែមករា ឆ្នាំ ២០១៩ ។

ប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបរថយន្ដសាំយ៉ុង និងគោយន្ដដឹកឈើខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានពីកន្លែងផ្សេងគ្នា ។ សមត្ថកិច្ច បានបន្ថែមឲ្យដឹងទៀតថា រថយន្ដសាំយ៉ុងត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចភូមិអូរៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។

ចំណែកគោយន្ដដឹកឈើវិញគឺត្រូវបានសមត្ថកិច្ចចាប់ឃាត់បាននៅចំណុចគីឡូប្រាំបី សង្កាតសាម្គី ក្រុងស្ទឹងត្រែង ។ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានរួចមកក៏បានអូសយកមករក្សាទុកនៅក្នុងស្នងការនគរបាលខេត្តទាំងយប់ ។

ចំណែកឯនគរបាលសេដ្ឋកិច្ចខេត្តបានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ថា បានធ្វើការប្រគល់ទាំងរថយន្តសាំយ៉ុង និងគោយន្ដរួម និងឈើអោយទៅសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ។

ចំពោះរដ្ឋបាលព្រៃឈើ លោកសួន ម៉េងលី ជានាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡនៅថ្ងៃទី15 ខែមករា ឆ្នាំ2019នេះ លោកមិនទាន់បានបញ្ជាក់ពីចំនួនឈើថា មានប៉ុន្មានម៉ែត្រគូប និងម្ចាស់ឈើ ថាតើត្រូវមានចំណាត់ការបន្តតាមច្បាប់យ៉ាងម៉េចបន្តនោះទេ ដោយសារតែទូរស័ព្ទចូលហើយអត់អ្នកទទួល ៕ មាស សុផាត


ចែករំលែក៖