ភ្នំពេញ៖ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង លោកគង់ បូរ៉ា អតីតសមាជិកគណៈកម្មាធិការកណ្ដាល និង ជាតំណាងរាស្ត្រមណ្ឌលព្រៃវែងគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡេីងវិញ ។
យោងតាមព្រះរាជក្រឹត្យដែលទេីបទទួលបាននៅថ្ងៃទី១៦ ខែមករា នេះ បង្ហាញថា ព្រះមហាក្សត្រផ្តល់នីតិសម្បទាឡេីងវិញ ឱ្យលោកគង់ គាំ និង លោក គង់ បូរ៉ា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕ ចេស្តា