ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ះជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់របួស សង២៥០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ: រថយន្តប៉ះជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូរបួស ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ​នៅតាមបណ្តោយផ្លូវបេតុងថ្មី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

រថយន្តម៉ាកហុងដា ​ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ2B.​0001។ចំណែកម៉ូតូម៉ាកហុងដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្តាល1S.​8461​ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានបើកស្របទិសគ្នាជាមួយម៉ូតូតាមបណ្តោយផ្លូវបេតុងដោយម៉ូតូបើកខាងមុខ ខណៈមលដល់ចំណុចកើតហេតុម៉ូតូបានបត់ស្តាំដើម្បីចូលទៅផ្លូវលំក៏ប៉ះគ្នាជាមួយរថយន្តតែម្តង។

បន្ទាប់ពីកើតហេតុគឺភាគីខាងរថយន្តសុខចិត្តជួយចេញថ្លៃព្យាបាលរបួសចំនួន២៥០ដុល្លារដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ


ចែករំលែក៖