ខេត្តកំពង់ធំ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង ១៤និង១៥នាទី ១៦ខែមករា ឆ្នាំ២០១៩ នៅភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនសង្ស័យ ១ .ឈ្មោះ ធឿន ធាន់ ប្រុស ១៨ឆ្នាំ នៅភូមិសែនអភិវឌ្ឍន៍មួយ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ទី ២ ឈ្មោះ អ៊ុន ទក ប្រុស អាយុ១៨ ឆ្នាំ ជាជនដៃដល់ បានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ឈ្មោះ ណុំ ចាន់ថេន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលអោយរងរបួសចំក និងស្មាខាងឆ្វេង ។
ក្រោយកើតហេតុសមត្ថកិច្ចឃាតខ្លួនទាំង៣នាក់នាំមកសួរនាំ និងធ្វើកំណត់ហេតុ ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី