ខេត្តប៉ៃលិន: ភ្លើងបានឆេះព្រៃមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃពុធ ១១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍អគ្គិភ័យ នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលសមត្ថកិច្ចសង្ស័យថាមានមនុស្សលួចដុត ។
មន្រី្តនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា អគ្គិភ័យឆេះព្រៃនេះផ្តើមចេញនៅដីចម្ការលោក សៀ ហ៊ួត អាយុ៥០ឆ្នាំ ជនជាតិថៃ ហើយភ្លាមៗនោះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះខេត្តប៉ៃលិន បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទៅបាញ់ទឹក ទប់ស្កាត់មិនឲ្យមានការឆេះរាលដាលដល់ដីចម្ការក្បែរខាងនោះទេ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្តទើបរលត់ជាស្ថាពរ ។
យ៉ាងណាសមត្ថកិច្ចដាក់ការសង្ស័យថា ភ្លើងឆេះព្រៃនេះអាចកើតចេញពីមនុស្សមិនស្គាល់មុខ លួចដុតតែម្តង ៕ សហការី