ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ និងអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរលើផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ ។

ជាក់ស្តែងនៅយប់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ១ ចំនុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ក្នុងយុទ្ធនាការនេះដែរកម្លាំងចម្រុះត្រួតពិនិត្យអ្នកជិះម៉ូតូជាង២០០គ្រឿង អប់រំអ្នកជិះម៉ូតូអត់ដាក់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព ជាង២០នាក់ តែមិនបានធ្វើការផាកពិន័យនោះទេ ។

សូមបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គណៈបញ្ជាការឯកភាពខណ្ឌបានអនុវត្តក្នុង១សប្តាហ៍យ៉ាងតិចក៍៤ដងដែរនៅគ្រប់ផ្លូវទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌ សំដៅធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព៕ សណ្តោស


ចែករំលែក៖