ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវទំនាស់សំដីវាយគ្នា អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបញ្ជូនខ្លួនជនបង្កហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កាលម៉ោង ២៣និង០០នាទី នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ង់ ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាព្រាច ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពយកខ្សែក្រវាត់ វាយទៅលើជនរងគ្រោះ ឈ្មោះ ចេង កុរ៉េ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យរងរបួសបែកក្បាលខាងក្រោយ។

បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនជនបង្កទៅសួរនាំបន្ថែមដើម្បីមានចំណាត់ការតាមច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖