ខេត្តកំពងធំ៖ មានករណីហិង្សា ដោយចេតនា (ស្ទាក់ផ្លូវគប់) និងធ្វើឲ្យខូចដោយចេតនា បង្កឡើងកាលពីវេលាម៉ោង ១៨និង០៥នាទី ថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិមឈាយ ឃុំសំព្រោច ស្រុកស្ទោង ។
សមត្ថកិច្ចបានឲ្យដឹងថាសង្ស័យចំនួន ០៣នាក់រួមមាន៖
១-ឈ្មោះ ស៊ឹង ធា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មានលំនៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ។
២-ឈ្មោះ យ៉ែម ឃាង ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានលំនៅភូមិគោក ទ្រា ឃុំម្សាក្រង ស្រុកស្ទោង ។
៣-ឈ្មោះ ឈង រ៉ាឆាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ។
ចំណែក ជនរងគ្រោះមានចំនួន ០២ នាក់៖១-ជនរងគ្រោះឈ្មោះ ជា រ៉ាម៉ូ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុកស្វាយជ្រុំ ខេត្តកំពង់ឆ្នាំង រងរបួសស្រាលចំនួន២កន្លែង(ក្រោមបបូរមាត់ខាងស្ដាំ១កន្លែងនិងត្រជៀកស្ដាំ១កន្លែង)។ ២-ឈ្មោះ សុខ ផល្លីន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំរងរបួសស្រាល១កន្លែង(លើក្បាលប៉ែកខាងឆ្វេង)។
លោក យ៉ង សំ អធិការស្រុកស្ទោងបានឲ្យដឹងថា ករណីខាងលើនេះ បណ្ដាលមកពីអ្នកបង្កហឹង្សាទាំង៣នាកឮផឹកស្រាស្រវឹងហើយយកដុំថ្មគប់ទៅលើជនរងគ្រោះរងរបួស ពុំមានករណីគំនុំនោះទេបច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សួរនាំ ធ្វើកំណត់ហេតុក្នុងករណីជាក់ស្ដែងបំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕ប៊ុនរិទ្ធី