ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ និងអាជីករ នៅផ្សាររំលងស្នើឲ្យអាជ្ញាធរ និងម្ចាស់ភាស៊ីផ្សារ ប្តូរទីតាំងស្តុកសំរាម និងប្រញាប់យកសំរាមចេញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ការយឺតយ៉ាវរបស់អ្នកគ្រប់គ្រងកាកសំណល់ បង្កឲ្យគំនរសំរាមនៅនឹងកន្លែងស្តុកសំរាម នៅមុខផ្សាររំលង ស្ថិតនៅឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្លាយជាកង្វល់ ចំពោះអាជីវករ និងប្រជាពលរដ្ឋ មកលក់ ដូរ ទិញឥវ៉ាន់ ដែលស្ថិតជាប់ផ្លូវជាតិលេខ៦ កំពុងបង្អួតក្លិនស្អុយ និងគ្មានសណ្តាប់ធ្នាប់ និងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធប្តូរទីតាំងចេញ ។

ប្រជាពលរដ្ឋ និងអាជីវករជាច្រើននាក់ កំពុងទទូចសុំ អាជ្ញាធរ និងម្ចាស់ផាស៊ីផ្សារ ឲ្យប្តូរទីតាំងស្តុកសំរាម ដែលគរនៅមុខផ្សាររំលង ជារៀងរាល់ថ្ងៃ ប្រហែលជិត២០ឆ្នាំមកនេះ ។ ក្រុមប្រជាពលរដ្ឋ និងអាជីវករជាច្រើនរូប បានលើកឡើងថា ទីតាំងដែលដាក់គរសំរាមនេះគឺប្រហែល២០ ឆ្នាំមកហើយ ដែលទីតាំងបានជះទាំងក្លិនស្អុយ និងបង្ករជាកន្លែងគ្មានសណ្តាប់ធ្នាប់ ជាពិសេស គឺក្លាយជាកន្លែងបង្អូតភ្ញៀវទេសដែលធ្វើដំណើរឆ្លងខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ០៦ ។

ក្រុមអាជីវករបន្តថា រាល់ពេលមានខ្យល់បក់ម្តងៗបាននាំមកជាមួយនូវក្លិនស្អុយ ដែលជាមេរោគចូលតាមផ្លូវដង្ហើមរបស់ពួកគាត់ ។ រីឯអ្នកប្រជាអាជីវករដែលលក់ដូរម្ហូបអាហារដែលនៅក្បែនោះ គឺលក់នៅក្រោមក្លិនស្អុយ មានទាំងសត្វរ៉ុយទុំលើអាហារនាំមកជាមួយនូវមេរោគទៀតផង ។

ក្រុមអាជីវករដែលលក់ដូរនៅក្បែគំនរសំរាមបន្តថា ការលក់ដូររបស់ពួកគាត់បានប្រាក់ចំណេញបន្តិចបន្ទួចគ្រាន់ផ្គត់ ផ្គង់ការរស់នៅប្រចាំថ្ងៃ តែបែរជាសំរាមនេះនាំមេរោគចូលក្នុងខ្លួនគាត់ច្រើនជាង ហើយពួកគាត់ព្រួយបារម្ភថា ថ្ងៃណា មួយពួកគាត់ធ្លាក់ខ្លួនឈឺ និងគ្មានលុយសម្រាប់ព្យាបាលនោះទេ ។ ក្រុមអាជីវករប្តថា កន្លងមក ពួកគាត់ធ្លាប់បានរាយការណ៍ និងស្នើសុំដែរ តែហាក់ដូចជាគ្មានដំណោះស្រាយទាល់តែសោះ ។ ដូច្នេះ ពួកគាត់សូមទទូចស្មើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំង អស់ជួយប្តូរទីតាំងសំរាមចេញពីទីកន្លែងនេះផង ។

ឆ្លើយតប និងបញ្ហានេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានប្រាប់ភ្នាក់ងារបានប្រាប់ឲ្យដឹង.ថា រូបលោកបានបញ្ជារឲ្យការិយាល័យបរិស្ថាន ចុះសិក្សា និងស្វែងរកទីតាំងធ្វើការប្តូរទីតាំងនេះហើយ តែមិនទាន់ ស្វែងរកទីតាំងបាន ៕ ប៊ុនរិទ្ធី


ចែករំលែក៖