ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ដល់កម្មកររួមការងារ នាំគ្នាជួយសង្គ្រោះ ធ្វើចលនា និងលើកដាក់លើទឹក និងយកខ្សាច់កប់លើខ្លួន អកុសលហួសពេលទៅហើយ ដោយឡែកបុរស២នាក់ផ្សេងទៀត បានរងរបួសធ្ងន់នៅក្នុងករណីឆក់ចរន្តអគ្គិសនី ខណៈដែលបានដាក់ជណ្តើរឡើងទៅលើបង្គោលខ្សែរភ្លើង ដើម្បីលាបថ្នាំការដ្ឋានសំណង់តែចៃដន្យ ក៏ឆ្លងចរន្តអគ្គិសនីខ្សែរកាប ដែលដែលមានតង់ស្យុងខ្ពស់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងការដ្ឋានសំណង់មួយកន្លែង នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឲ្យបាត់បង់អាយុជីវិតនោះមានឈ្មោះ ញឹម ឆវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមានមុខរបរជាកម្មករសំណង់ មានទីលំនៅភូមិសំបូរឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ដោយឡែកបុរស២នាក់ផ្សេងទៀត ដែលរងរបួសនៅក្នុងករណីឆក់ចរន្តអគ្គិសនីនេះដែរនោះ ទី១.មានឈ្មោះ រៀល រដ្ឋា អាយុ៣៥ឆ្នាំជនជាតិខ្មែរមានមុខរបរជាកម្មករសំណង់មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរស ស្រុកមេសាងខេត្តព្រៃវែង, ទី២.មានឈ្មោះ អ៊ុក សំណាង អាយុ ៣២ឆ្នាំជនជាតិខ្មែរមុខរបរជាអ្នកបកប្រែភាសាចិនមានទីលំនៅផ្ទះលេខ ៧៤៥E0 សង្កាត់បឹងត្របែកខណ្ឌចំការមន រារាជធានីភ្នំពេញ ។
ប្រភពបន្តថា មូលហេតុដែលបណ្តាលឲ្យមានអ្នកស្លាប់នឹងរងរបួសដូច្នេះនោះគឺបណ្តាលមកពីដាក់ជណ្តើរឡើងលាបថ្នាំ បណ្តាលឲ្យប៉ះខ្សែរភ្លើងទើបឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នឹងរងរបួសតែម្តងទៅ ។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួសបានបញ្ជូនទៅសំរាកព្យាបាលមុខរបួសនៅមន្ទីរសំរាកព្យាបាលពន្លឺបូពា៍ក្រុងបាវិត ៕ យឹម សុថាន