ខេត្តមណ្ឌលគិរី ៖ ទេសភាពទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត ដែលសម្ងំលាក់ខ្លួននៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ កំពុងទាក់ទាញអារម្មណ៍អ្នកស្រលាញ់ បរិស្ថានធម្មជាតិចូលទៅកម្សាន្ត។ មិនមើលរំលង…!!!! ទេសភាពធម្មជាតិដ៏មានសក្ដានុពល និងស្រស់ស្អាតនេះត្រូវបាន ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្នុងដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់ទេសភាពធម្មជាតិ និងទឹកអូរ លោក រ័ត្ន វិរៈ បានរួមដំណើរជាមួយមន្រ្តីឧទ្យានុរក្ស និងពិសាអាហារសាមគ្គី ដែលមើលទៅគួរឲ្យស្និទ្ធស្នាលបំផុត។
លោកវុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឲ្យដឹងថា ទឹកធ្លាក់នេះត្រូវបានគេហៅឈ្មោះថា «ទឹកធ្លាក់អូររនៀល» ឋិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ។ លោកនាយកដែនបានឲ្យដឹងទៀតថា ទឹកធ្លាក់នេះមានចម្ងាយប្រមាណជា 25 គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ ហើយត្រូវបើកបរម៉ូតូ និងដើរដោយថ្មើរជើងមានចម្ងាយសរុបប្រមាណជា 10 គីឡូម៉ែត្រទៀតទើបទៅដល់ចំណុចទឹកធ្លាក់នេះ។
លោកនាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បញ្ជាក់ថា ទឹកធ្លាក់នេះ មន្រ្តីឧទ្យានុរក្សបានដើរល្បាតហើយឃើញថា ជាតំបន់ទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់ និងជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ៕ ហេង សូរិយា