សន្តិសុខ ការពារសេតវិមាន ដែលជាទីកន្លែងធ្វើការរបស់ប្រធានាធិបតីអាមេរិក និងមន្ត្រីសំខាន់ៗត្រូវបានការពារយ៉ាងតឹងតែង ដោយគ្មានអ្នកណាម្នាក់អាចចូលខាងក្នុងដើម្បីវាយប្រហារនោះឡើយ ។
ភេរវកមួយរូប មានអាយុទើបតែ ២១ឆ្នាំប៉ុណ្ណោះ បានប៉ុនប៉ងវាយប្រហារ សេតវិមានអាមេរិកដោយប្រើប្រាស់កាំភ្លើងប្រឆាំងរថក្រោះ និងគ្រាប់បែក សម្រុកចូលសេតវិមាន ។ ការប៉ុនប៉ងខាងលើត្រូវបានរារាំង ដោយកម្លាំងសន្តិសុខ ។
ទីភ្នាក់ងារស៊ើបការណ៍FBI បានឲ្យដឹងថា ជនប៉ុនប៉ងវាយប្រហារមានឈ្មោះ Hasher Jallal Taheb អាយុ២១ឆ្នាំ មកទីក្រុង Cumming ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបុរសនេះ បានលក់រថយន្តរបស់គាត់ដើម្បីទិញគ្រឿងអាវុធ ។ ក្រុមសន្តិសុខអាមេរិក បានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឱ្យខូចខាត ឬបំផ្លាញអាគារដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដោយប្រើគ្រឿងផ្ទុះ។
ប្រភពព័ត៌មានបានឲ្យដឹងថាជនប៉ុនប៉ងវាយប្រហារ Hasher Jallal Taheb មានផែនការវាយប្រហារអត្តឃាត ដោយប្រើប្រាស់គ្រឿងផ្ទុះ និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ។ យុវជន Hasher Jallal Taheb បានក្លាយជាជនជ្រុលនិយម និងបានផ្លាស់ប្តូរឈ្មោះរបស់គាត់ហើយគ្រោងនឹងធ្វើដំណើរទៅបរទេស ។
ភ្នាក់ងារពិសេស ក្រុម FBI លោក Chris Hacker បាននិយាយថា ការរស៊ើបអង្កេតនេះ បានចំណាយពេលអស់មួយឆ្នាំមកហើយ ។ ការស៊ើបអង្កេតកំពុងបន្តធ្វើ ប៉ុន្តែនៅដំណាក់កាលនេះ គេជឿថា Hasher Jallal Taheb ធ្វើសកម្មភាព តែម្នាក់ឯងប៉ុណ្ណោះ៕