ខេត្តកំពង់ធំ៖ លោក អ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបក្រុមញៀនល្បែងស៊ីសង បៀរ អាប៉ោង ដឹកនាំដោយលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារង ។
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបញ្ជាចុះទៅបង្រ្កាបក្រុមញៀនល្បែង ដែលបានលួចលេងនៅពេលយប់ ក្នុងក្រុងស្ទឹងសែន ឃាត់ខ្លួនក្រុមញៀនល្បែងបានចំនួន៨នាក់ ម៉ូតូ៧គ្រឿង រថយន្ត២គ្រឿង ព្រមទាំងឧបករណ៍លេងល្បែងមួយចំនួន ។
បច្ចុប្បន្នក្រុមញៀនល្បែង៨នាក់ ព្រមទាំងវត្ថុតាង សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងនៅបញ្ជាកាដ្ឋានកងរាជអាវុធហេត្ថខេត្តទៅតាមច្បាប់ ៕ ប៊ុនរិទ្ធី