ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា ដឹកនាំគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងពលរដ្ឋតំបន់ព្រំដែនក្នុងស្រុកថ្មពួកជាង២ពាន់នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង២.០០០នាក់ ដោយឥតគិតថ្លៃ នៅទីតាំងទីបញ្ជាការវរសេនាតូចលេខ៥១៤ នៃកងពលតូចថ្មើរជើងលេខ៥១នាភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

កម្មវិធីនោះមានការចួលរួមពីលោកស្រី ម៉ៅម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងសហការី, លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ ប្រាក់ សោភ័ណ, លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគីទី៥ ទទួលតំបន់ទី១ ខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយីទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគីទី៥ និងជាមេបញ្ជាការកងពលតូចលេខ៥១, លោកឧត្តមសេនីយីត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកវេជ្ជបណ្ឌិតកែវ សុភ័ក្តា ប្រធានមន្ទីរសុខាភិបាលខេត្រ អមទៅដោយវេជ្ជបណ្ឌិតចំនួន៤០នាក់ និងលោកគ្រូពេទ្យគ្រូពេទ្យកងពល៥,១២០នាក់ គ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត២០នាក់ និងកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋមកពីឃុំបន្ទាយឆ្មារ ឃុំនានានៃស្រុកថ្មពួក មកពិនិត្យ ព្យាបាលជំងឺមានចំនួនជាង២,០០០នាក់។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី សេង ធារិន បានថ្លែងអំណរគុណដល់លោកស្រី ហ៊ុន ម៉ាណា ដែលបានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ មកជួយពិនិត្យ ព្យាបាលជំងឺជូនបងប្អូនដូចខាងលើ ដែលទាំងនេះក៏ដូចកន្លងមក បានបង្ហាញនូវមនោសញ្ជេតនាស្រឡាញ់រាប់អានរួមសុខរួមទុក្ខ និងលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កងទ័ព គ្រួសារកងទ័ពនិងពលរដ្ឋ ដែលកំពុងនិងរួមចំណែកបំពេញភារកិច្ចការពារអធិបតេយ្យភាពបូរណភាពទឹកដី ការពារសន្តិសុខ សន្តិភាព សណ្តាប់ធ្នាប់ជូនពលរដ្ឋនិងជាតិមាតុភូមិ ក៍ដូចសេ្ថរភាពនយោបាយនិងការអភិវឌ្ឍន៍។

លោក សួន បវរ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារនៃក្រុមវេជ្ជសាសាស្ត្រ សម្តេចតេជោ ដឹកនាំដោយលោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមមកពិនិត្យ ព្យបាលជាថ្មីជូនពលរដ្ឋ គ្រួសារកងទ័ព និងគ្រួសារកងទ័ពនៅខេត្តបន្ទាយមានជ័យ។

លោកបន្តថា ចាត់ទុកថា បេសសកម្មព្យាបាលមនុស្សធម៌ឥតគិតថ្លៃនេះ ជាការជួយបន្ថែមទៀត ដល់ការខិតខំជាប្រចាំរបស់គ្រូពេទ្យកងទ័ព និងគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តរួចហើយនោះ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើឱ្យបងប្អូនពលរដ្ឋ និងកងទ័ពថែទាំសុខភាព បង្ការទប់ស្កាត់បញ្ហាប្រឈមខ្វះទឹក បញ្ហាអគ្គីភ័យដោយឆ្លងចរន្តអគ្គីសនី និងដោយភ្លើងរាល និងបញ្ហាគ្រឿងញៀន។

លោកស្រី ហ៊ុន ម៉ាណា បានថ្លែងថា លោកស្រីបានដឹកនៃក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យមកព្យាបាលជំងឺជូនទាំងនេះ រួមមាន ជំងឺទូទៅជំងឺមនុស្សចាស់ រោគស្ត្រី ពិនិត្យស្ត្រីមានផ្ទៃពោះ សម្ភព និងអេកូសាស្ត្រវះកាត់តូច ក្លនកុមារ ព្យាបាលជំងឺមាត់ធ្មេញ ដូរ និងជូនកញ្ចក់វ៉ែនតា ការចែកឱសថទូទៅ ចែកថ្នាំទម្លាក់ដង្កូវពោះវៀនជាដើម។ ជាមួយគ្នានេះក៏មានផ្តល់អាហារនំបញ្ជុក នំបុ័ង បបរ ភេសជ្ជៈដល់បងប្អូនមកទទួលសេវាមនុស្សធម៌នេះផងដែរ។

ក្នុងឱកាសដ៏ថ្លែថ្លានោះទៀត លោកស្រីបាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ គ្រួសារកងទ័ព កងទ័ព និងមន្ត្រីដែលអញ្ជើញចូលរួមក្នុងពិធីនោះថា បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព ការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍។

លោកស្រី ហ៊ុន ម៉ាណា បានថ្លែងអំណរគុណដល់លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសហការី ដល់កងពលតូចថ្មើរជើងលេខ៥១ ដល់អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារថ្នាក់ខេត្ត ស្រុកចុះពង្រឹងមូលដ្ឋានស្រុក ឃុំ នៅស្រុកថ្មពួក ក៏ដូចជា មកពីស្រុកដទៃទៀតដែលធ្វើឱ្យអង្គភាព ក៏ដូចស្រុក និងមូលដ្ឋានឃុំភូមិនេះមានការរីកចម្រើនស្ទើរគ្រប់វិស័យ។

ចំណេកកងទ័ព គ្រួសារកងទ័ព ពុកម៉ែជាបងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺនាពេលនោះសុទ្ធតែបានបង្ហាញ នូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណ ចំពោះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ជាពិសេសពួកគាត់បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកវេជ្ជបណ្ឌិត លី សុខី ប្រធានក្រុមប្រតិបត្តិ នៃក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានថ្លែងថា ក្នុងបេសសកម្មចុះព្យបាលមនុស្សធម៌ លើកទី៣៦នេះ ធ្វើនៅបន្ទាយវរសេនាតូចលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ នាឃុំបន្ទាយឆ្មារ នេះមានការវះកាត់តូចពិនិត្យរោគស្ត្រី ជំងឺទូទៅ សម្ភពនិងអេកូសាស្ត្រ ពិនិត្យនិងព្យបាលមាត់ធ្មេញ ចែកវ៉ែនតានិងពិនិត្យភ្នែក២៥០ និង៣៥០ សរុបចំនួន២.២៤៦នាក់។ ផ្តល់រទេះរុញចំនួន២០គ្រឿង ៕ ហេង សូរិយា


ចែករំលែក៖