ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការខេត្តក្រចេះមិនលើកលែង ចំពោះរថយន្តលើកទម្ងន់

ចែករំលែក៖

ខេត្តក្រចេះ៖ លោកស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងថា មន្ទីររបស់លោក​មិនលើកលែង​ចំពោះ​យានយន្ត​ផ្ទុកលើសទម្ងន់នោះឡើយ ។ ម្ចាស់យានយន្តដែលផ្ទុកលើសទម្ងន់ហើយត្រូវបានផាកពិន័យជាលើកទី២ ត្រូវបញ្ជូនទៅតុលាការ ។ លោកថា វិធានការរបស់យើង គឺដើម្បីការពារផ្លូវ ។

មន្ត្រីជំនាញនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ បានអំបាវនាវឱ្យម្ចាស់យាន្តយន្តគ្រប់ប្រភេទ ដែលមានរថយន្តយន្តធន់ធំដឹកទំនិញ ត្រូវចូលរួមគោរពច្បាប់ដែលបានកំណត់ មិនត្រូវផ្ទុកទំនិញឬកសិផលផ្សេងៗលើសទំងន់កំណត់នោះទេ គឺដើម្បីចូលរួមរក្សាគុណភាពផ្លូវថ្នល់ឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។

ការអំពាវនាវពីសំណាក់មន្ត្រីជំនាញ គឺធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែមករា ខណៈដែលមន្ត្រីជំនាញ របស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក្រចេះ ប្រចាំនៅស្ថានិយ៍ថ្លឹងរថយន្ត នៅចំនុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល បនចាប់ឃាត់រយន្តធន់ធំផ្ទុកលើសទំងន់ជាច្រើនគ្រឿងដើម្បីត្រួតពិនិត្យ ក្នុងមានរថយន្តចំនួន១៦ក្រឿង ត្រូវបានមន្ត្រីជំនាញអះអាងថា ដឹកលើសទំងន់កំណត់។

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ លោក អ៊ុយ ហឿន បានឱ្យដឹងថា ក្រោយពីមន្ត្រីជំនាញ បានរកឃើញរថយន្តផ្ទុកលើសចំណុះហើយនោះ ក្រុមមន្ត្រីក៏បានធ្វើការផាកពិន័យ ទៅតាមច្បាប់ និងតម្រូវឱ្យម្ចាស់រថយន្ត ត្រូវផ្ទេរទំនិញចេញពីរថយន្តដែលផ្ទុកលើសចំណុះនោះចេញ។ លោកថា ក្រុមមន្ត្រីជំនាញនៃស្ថានីយ៍ថ្លឹងរថយន្តមានជ័យ និងសហការណ៍ជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដើម្បីត្រួតពិនិត្យរាល់រថយន្តធន់ធំទាំងអស់ ដែលមានផ្ទុកទំនិញលើសចំណុះ ប្រយោជន៍ ដើម្បីរក្សាបានគុណភាពផ្លូវថ្នល់ប្រើប្រាស់នៅគង់វង្សយូរអង្វែង។

ដោយឡែកមន្ត្រីបច្ចេកទេសថ្លឹងរថយន្ត ប្រចាំនៅស្ថានីយ៍មានជ័យ លោក សាន់ ម៉េងហ៊ត់ បានបញ្ជាក់ថា បច្ចុប្បន្ននៅមានម្ចាស់យានយន្តមួយចំនួនតូច ដែលពួកគាត់នៅមិនទាន់ចូលរួមគោរពច្បាប់ទៅតាមការកំណត់ នៃប្រភេទយានយន្តនីមួយៗ។ លោកថា គ្រប់រថយន្តទាំងអស់ គឺខាងក្រសួង បានអនុញ្ញាត្តិឱ្យផ្ទុកលើសចំណុះចំនួន៥តោន តែបើលើសពីនេះ គឺមន្ត្រីជំនាញនិងធ្វើការផាកពិន័យ។

យោងតាមរបាយកាណ៍ត្រួតពិនិត្យប្រចាំខែធ្នូ ឆ្នាំ២០១៨កន្លងទៅ បានឲ្យដឹងថា ស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តមានជ័យក្រចេះ បានត្រួតពិនិត្យរថយន្តធន់ធំដឹកទំនិញគ្រប់ប្រភេទ សរុបចំនួន ៧១៤គ្រឿង ក្នុងនោះ រកឃើញយានយន្តផ្ទុកលើសទម្ងន់ចំនួន ៣៩៦គ្រឿង និងយានយន្តមិនមានឯកសារគ្រប់គ្រាន់ចំនួន ៥គ្រឿង ព្រមទាំងបានធ្វើការផាកពិន័យរថយន្តផ្ទុកលើសទម្ងន់ និងអប់រំណែនាំដល់ម្ចាស់យានយន្តឲ្យចូលរួមគោរពច្បាប់តាមការកំណត់៕ ហេង សូរិយា


ចែករំលែក៖