ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយជាប់រវល់ធ្វើការងារផ្ទះ កូនស្រីអាយុមួយខួប លង់ទឹកអាងស្លាប់ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការស្រែកយំ ពីសំណាក់ក្រុមគ្រួសារ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ នាំគ្នាជួយសង្គ្រោះជីវិត អកុសលហួសពេល ទៅហើយ ខណៈប្រទះឃើញក្មេងស្រីអាយុ១ខួបលង់ទឹកអាង ខាងក្នុងផ្ទះគ្មានអ្នកដឹង ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅក្នុងភូមិត្បែង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ខាន មន្នីវ៉ាន់ អាយុមួយខួប មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

តាមម្ដាយបានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា មិនគួរណារូបគាត់មានការធ្វេសប្រហែស តែមួយប៉ព្រិចភ្នែកសោះ បណ្ដាលឲ្យបាត់បង់កូនស្រី ដែលជាទីស្រឡាញ់ ខណៈមុនកើតហេតុគាត់ជាប់រវល់ចេញទៅខាងក្រៅផ្ទះធ្វើការងារមួយចំនួនប្រមាណ១៥នាទី ទើបស្ងាត់សំឡេងកូនទើបមានការងឿយឆ្លល់ ទើបស្ទុះចូលទៅមើលអាងទឹកខាងក្នុងផ្ទះទើបប្រទះឃើញកូនលង់ទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នារត់មកប្រញាប់ប្រញាលជួយ នីងលើកចេញពីក្នុងអាង នីងធ្វើចលនាដៃជើង នីងគោលបំណងដឹកមកកាន់មន្ទីពេទ្យបង្អែកដើម្បីសង្គ្រោះ ប៉ុន្តែអកុសលដោយមានសភាពធ្ងន់បានដាច់ខ្យល់បាត់ទៅហើយ ។

សពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖