ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅបុកគល់ស្ពានអាកាសផ្សារដីហុយ រងរបួសបែកមុខ បែកមាត់ សង្ស័យមិនទាន់អស់ជាតិស្រវឹងស្រាពីយប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញជិះម៉ូតូទៅបុកគល់ស្ពានអាកាសផ្សារដីហុយ ដួលបែកមុខបែកមាត់ ខណៈមិនទាន់បាត់ធំក្លិនស្រានៅឡើយ (សង្ស័យមិនទាន់ស្វាងស្រវឹងពីយប់) ។

ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយផ្នែកខាងកើត មុខមណ្ឌលសុខភាពទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

អ្នកឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញ បុរសរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BE-3914 ជិះម្នាក់ឯង ពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើ ស្រាប់ទៅបុកគល់ស្ពាន បណ្ដាលឲ្យដួលបោកក្បាលរងរបួស បែកមុខបែកមាត់យ៉ាងដំណំតែម្តង បុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណទេចំណែកម៉ូតូខ្ទេចផ្នែកខាងមុខ ។

ក្រោយកើតហេតុក៍មានប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាជួយយកទៅ មណ្ឌលសុខភាពទឹកថ្លាដែលនៅក្បែនោះដើម្បីលាងរបួស ។

ជាចុងក្រោយអង្គភាព នគរវត្ត សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំពិសាគ្រឿងស្រវឹង លើសកំហិតហើយបើពិសាសូមកុំបើកបរ បើបើកបរត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រូវ ផងជៀសវាងកុំឲ្យមានគ្រោះថ្នាក់ដូចបុរសខាងលើនេះ ៕ តុង សីហា


ចែករំលែក៖