ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុង ប៉េកាំង ប្រទេសចិន

ចែករំលែក៖

ចិន៖ នៅរសៀលថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៩ នេះផងដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរិត​ចំណងសាមគ្គី មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ការជំរុញឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សា​ធាររដ្ឋប្រជាមានិតចិន ឲ្យកាន់តែ​រឹងមាំ​ទ្វេឡើង​ថែម​ទៀត ពិសេសការបន្តចូលរួមអនុវត្តឲ្យកាន់មានប្រសិទ្ធភាព និង​ស៊ីជំរៅទ្វេ​ឡើងទៀត នូវការអនុវត្តក្នុងភាពជាដៃគូ​យុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំងពីរ បាន​ប្រកាស់​ដាក់ចេញកាលពីពេលថ្មីៗកន្លងទៅ។

នៅក្នុង​ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោនាយក​រដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាវិមានវិរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋ​ប្រជា​មានិតចិន។ ជាមួយនិងកម្រងផ្កាដែលមានចារឹកអក្សរពណ៌​មាស មានអត្ថន័យថា “វិរៈជនរបស់ប្រជាជនចិន​ស្ថិតនៅ​ជាអមតៈ” សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ​កម្ពុជា បានលំអោនកាយវា​ចាចិត្ត​ដោយសេចក្តីគោរព ជូនចំពោះវិញ្ញាណក្ខន្ធវិរះយុទ្ធជន យុទ្ធនារី និង​កងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្ម​សាច់​ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី និង​ការ​វាយប្រយុទ្ធការពារបូរណភាពទឹកដី ពីសត្រូវឈ្លាន​ពាន រហូតក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពី​សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០។

ទន្ទឹមនឹងនេះ សាធារណរដ្ឋ​ប្រជា​មា​និតចិន និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការ​ទូតជាមួយគ្នា នៅថ្ងៃទី១៩ខែកក្កដា​ឆ្នាំ​១៩៥៨​។ កាល​ពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការ ភាព​ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែ​មេ​សា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ច​សហប្រតិបត្តិការភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ កម្ពុជា-ចិន នៅទីក្រុងប៉េកាំង៕


ចែករំលែក៖