ភ្នំពេញ៖ ពិតជាក្តុកក្តួលក្រោយពីទទួលដំណឹងថា ស្ថានភាពជំងឺរបស់ តារាកំប្លែង នាយក្តិបកាន់តែធ្ងន់ដែលបង្ខំឲ្យក្រុមគ្រួសារតារាកំប្លែងរូបនេះបន្តបញ្ជូននាយក្តិបទៅកាន់មន្ទីរពេទ្យនៅប្រទេសថៃ ។ ការចេញទៅព្យាបាលបន្តនេះធ្វើឡើងដូចគ្នានឹងតារាកំប្លែងនាយសាន ម៉ៅ ដែលត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់បន្តកាលពីដើមខែនេះ ។
នាយក្តិបមានជំងឺច្រើនមុខដូចជាទឹកដក់ក្នុងសួតទឹកនោមផ្អែមដាច់សរសៃឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមថែមទៀត ។ បើតាមការបញ្ជាក់ពីសាច់ញាតិរបស់តារាកំប្លែងនាយក្តិបបានបញ្ជាក់ថា ភរិយាតារាកំប្លែងរូបនេះសម្រេចបន្តបញ្ជូនប្តីឲ្យទៅបន្តព្យបាលនៅទឹកដីនៃប្រទេសថៃហើយក្រោយពីឃើញសភាពជំងឺរបស់ប្ដីខ្លួន កាន់តែដុនដាបទៅៗ ។
ប្រភពបញ្ជាក់ថា ក្រុមគ្រួសារមិនមានថវិកាច្រើននោះទេ ដូច្នេះហើយ ភរិយាក៏សម្រេចពឹងលោកឧត្ដម ដើម្បីបង្កើតមូលនិធិក្នុងការស្វែងរកថវិកាជួយនាយក្តឹប តាមរយៈលេខ២ខ្សែគឺ០៩៨៩៩៦៦៧៧ និង០៦៨៨៨៦៦៧៧ ។ ទោះជាយ៉ាងណានាយក្តិបក៏ធ្លាប់ទទួលបានជំនួយមួយចំនួនពីសប្បុរសជនផងដែរក្នុងគ្រាកន្លងមក ប៉ុន្តែក្រោយស្ថានភាពកាន់តែយ៉ាប់យ៉ឺន និងចំណាយលើការព្យាបាលជាច្រើន ។
ស្ថានភាពនេះ ក៏មិនខុសពីតារាកំប្លែងលោក ធូ ចំរ៉ុង ហៅនាយ សានម៉ៅ ដែលមានជំងឺបេះដូង និងហើមសួត ដែលបានព្យាយាមរកប្រាក់អស់ពីខ្លួនដើម្បីព្យាបាលជំងឺដ៏រ៉ាំរ៉ៃនេះ ។ ដំណឹងចុងក្រោយបានទម្លាយថាប្រពន្ធតារាកំប្លែងរូបនេះបានសម្រេចចិត្តយកប្លង់ផ្ទះ និងរថយន្តយកទៅដាក់បញ្ចាំងដើម្បីបានប្រាក់ដឹកតារាកំប្លែងរូបនេះដែលឈឺធ្ងន់ទៅសង្គ្រោះបន្តនៅប្រទេសថៃ៕ វឌ្ឍនា