ព័ត៌មានទាន់ហេតុការណ៍៖

លោកឈុន សុភមង្គល សច្ចាថា នឹងអនុវត្តទៅតាមបាវចនា២ និងអភិក្រម៥ របស់សម្ដេច នៅថ្ងៃប្រកាសចូលកាន់មុខតំណែងថ្មី

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ លោក​ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យថ្មី ដែលទើបប្រកាសចូលកាន់តំណែង នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពលោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងមានការចូលរួមពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរក្រុងស្រុកទាំងប្រាំ និងមន្ទីរពាក់ ជុំវិញខេត្ត។

នៅក្នុង កម្មវិធីប្រកាសផ្ទេចូលកាន់មុខតំណែងថ្មី ជាប្រធានសាខាគយ និងរដ្ឋាករ ប្រចាំខេត្តឧត្ដរមានជ័យ លោកឈុន សុខមង្គល ប្រធាសាខា បានសច្ចាយ៉ាងម៉ឺងម៉ាត់ នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត និងស្ថាបន័ពាក់ពន្ធ័ជុំវិញខេត្តរាប់រយនាក់ ថាលោកនឹងអនុវត្តទៅតាមបាវចនា២ និងអភិក្រម៥ ដែលជាយុទ្ធសាស្រ្ដឈ្នះៗ គោលនយោបាយដ៏ខ្ពង់ខ្ពស់ របស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន។

នេះអាចបញ្ជាក់បានថា នៅខេត្តឧត្ដរមានជ័យ លែងមានអំពើពុករលួយ ផ្នែកស្ថាប័នគយដូចពីមុនទៀតហើយ ។

មហាជនខេត្ដឧត្ដរមានជ័យនឹងរង់ចាំមើលថា ការឡើងប្តេជ្ញាចិត្តរបស់ លោកឈុន សុភមង្គល មេគយខេត្តឧត្ដរមានជ័យថ្មីរូបនេះអនុវត្ដតាមសំដីរបស់ខ្លួនដែរ ឬទេ។

សង្ឃឹមថា លោក ឈុន សុភមង្គលនឹងមិនធ្វើឲ្យអាជីវករ និងប្រជាពលរដ្ឋ ដែលរកស៊ីទទួលទានបន្តិចបន្តួច នៅតាមបន្ទាត់ព្រំដែន ទឹកភ្នែកឡើយ ហើយមេឈ្មួញធំៗ ដែលនាំទំនិញគេចពន្ធតាមច្រកទ្វាអន្តរជាតិអូស្មាច់តាមរថយន្ដយីឌុប ពី៤០ទៅ៥០តោន ក្នុងមួយរថយន្ដ ដែលបង្កឲ្យខូចផ្លូវជាតិមួយខ្សែ ស្ទើរទាំស្រុង ចាប់ពីច្រកទ្វារ អន្តរជាតិទ្វេភាគី​ កម្ពុជា ថៃ ពីអូស្មាច់ទៅស្រុកអន្លង់វែង ក្នុងមួយយប់ៗ រាប់សិបគ្រឿនោះ មានសមត្ថភាព លុបបំបាត់បានដែរឬទេ? ៕ ប៉ែន នួន


ចែករំលែក៖