ថ្វីបើការដឹកជញ្ជូនឈើតាមម៉ូតូក៏ពិតមែន ប៉ុន្តែវាប្រៀបដូចជាកណ្តៀរ ដឹកពូនយ៉ាងដូច្នោះដែរ ទាំងអស់នេះគឺជាប្រភពសេដ្ឋកិច្ចដ៏សម្បើមរបស់លោកមេប៉ុស្តិ៍ងឹន ស័ក្តិ ដែលចំណុះឲ្យវរសេនាធំ៦២៣ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពរាយការណ៍ថា ក្រៅពីម៉ូតូរាប់រយគ្រឿង ក៏មានរថយន្ត ដឹកឈើ ចេញតាមច្រកនេះដែរ ។ រថយន្តរបស់ឈ្មួញមានឈ្មោះ អាទី អាញ៉ា អានិត គឹជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់លោក ងឹន ស័ក្តិ ។ គេរាយការណ៍ថា សកម្មភាពដឹកជញ្ជូនឈើបានធ្វើឡើងជាចំហរទាំងយប់ទាំងថ្ងៃ ទាំងតាមម៉ូតូ និងរថយន្ត ។
សកម្មភាពដឹកជញ្ជូនឈើនេះ បានកើតមានកាន់តែខ្លាំងឡើង ហើយលោកមេប៉ុស្តិ៍ភូមិឡុំ ជាអ្នកដែលបានជួយសម្របសម្រួល ឲ្យមានបទល្មើសនេះឡើង ។ គេរាយការណ៍ថា លោកងិន ស័ក្តិ អាចរកចំណូលបានក្នុងមួយថ្ងៃៗរាប់ពាន់ដុល្លារ បន្ទាប់ពីការចែករំលែកឲ្យមេវរៈ៦២៣ ដែលទើបតែងតាំងថ្មី ៕