ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកទឹកកកមួយគ្រឿង យកទឹកកកមកឲ្យផ្ទះរដ្ឋា ស្រីពេជ្រលក់គ្រឿងសមុទ្រ ត្រូវបានបុរសជាកម្មករ ម្នាក់ស្រវឹងស្រានៅក្នុងផ្ទះមកច្របាច់សាច់ឈឺៗ និងប្រើសម្តីមិនសរម្យក៏បានសួរនាំស្រាប់តែកម្មករម្នាក់ទៀតលោតមកច្របាច់ ក និងប្រទុស្តរ៉ាយដាក់គ្នា កើតហិង្សាយកដំុថ្មទៅគប់បណ្តាលឲ្យត្រូវកញ្ចក់រថយន្តខាងមុខបណ្តាលឲ្យបែក បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចកម្លាំងកងរាជអាវុធហត្ថ ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតចំណុចមុខផ្ទះលក់គ្រឿងសមុទ្រ (យីហោ រដ្ឋា ស្រីពេជ្រ )ផ្លូវរថភ្លើងត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
តាមការបញ្ជាក់ពីម្ចាស់រថយន្តដឹកទឹកកបានឲ្យដឹងថា មុនកើតរូបគាត់បានបើករថយន្តកូរ៉េដឹកទឹកកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5890 បើកបរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង យកទឹកកកមកដាលឲ្យម៉ូយដូចសព្វរាល់ដង នៅចំណុចកើតហេតុខាងលើ លុះមកម៉ោងកើតហេតុរូបគាត់បានយកទឹកកមកឲ្យផ្ទះទីតាំងកើតហេតុខាងលើ ស្រាប់បុរសជាកម្មករម្នាក់បានមកច្របាច់សាច់របស់គាត់ខ្លាំងៗ និងឈឺ និងបានប្រើសម្តីមិនសមរម្យដោយសាគាត់មានអាយុច្រើនជាងបន្ទាប់មកកម្មករម្នាក់នោះបានដើរទៅទិញ អិញាំនៅផ្លូវម្ខាងទៀតហើយរូបគាត់បានដើរទៅសួរនាំរឿងច្របាច់សាច់គាត់ឈឺ និងប្រើសម្តីមិនសមរម្យ ស្រាប់តែបុរសជាកម្មករម្នាក់ទៀត ដែលធ្វើការនៅជាមួយគ្នាបានដើរមកប្របាច់កគាត់ហើយក៏កើតរឿងប្រទូស្តរ៉ាយដាក់គ្នាកើតជាហិង្សាបុរស ជាមកម្មករពីរនាក់នោះយកដំថ្មគប់បណ្តាលត្រូវកញ្ចក់រថយន្តខាងមុខរបស់បណ្តាលឲ្យបែកប្រះស្រាំតែម្តង។
បើតាមសម្តីស្ត្រីម្នាក់ជាម្ចាស់ផ្ទះ លក់គ្រឿងសមុទ្យបានឲ្យដឹងថាកម្មកររបស់គាត់ទាំងពីរនាក់នោះ បានលេងសើចជាមួយម្ចាស់រថយន្តដឹកទឹកកកនោះទេ ដោយមិននឹកស្មានថា កើតជាជម្លោះ និងប្រើអំពើហិង្សាដាក់គ្នាឈានទៅដល់យកដុំថ្មគប់កញ្ចក់រថយន្តបែកនោះទេ ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាកម្មករទាំងនាក់នោះបានយកដុំថ្មគប់រថយន្ត និងបណ្តាលឲ្យខ្ទាតត្រូវរូបគាត់ចំស្មារងរបួសស្រាលផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់កន្លែងកើតហេតុ និងយកភាគីទាំងសងខាង និងរថយន្ត មកកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីសួរនាបន្ត ៕ សុខាសែនជ័យ