ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេច តែគេចមិនផុតពីសមត្ថកិច្ចតាមក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទលួច (លួចម៉ូតូ ) កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល លេខ២៨ ផ្លូវ លេខ២៣៤ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយដេញតាមឃាត់ខ្លួនបាននៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច តាមបណ្ដោយផ្លូវម៉ៅសេទុង ក្រុមទី០៦ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ងំ កាលីម ហៅ កាលីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះមានភាពវិជ្ជមាន )។ វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Suzuki Smash ស៊េរី2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2973 ដែល មានលេខតួ និងលេខ ម៉ាស៊ីន: 602688 ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុក បូរិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលលេខ២៨ ផ្លូវលេខ៣២៤ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឥ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ អ៊ុក បូរិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ បានយកម៉ូតូម៉ាក Suzuki Smash ស៊េរី2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2973 របស់ខ្លួនមកចត់ទុកនៅខាងមុខផ្ទះលេខ២៨ ផ្លូវលេខ២៣៤ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជនរងគ្រោះមិនបានដកកូនសោម៉ូតូចេញពី.កម៉ូតូទេ រួចជនរងគ្រោះចូលទៅក្នុងបន្ទប់ក្នុងផ្ទះបាន ប្រហែល១០នាទី ក្រោយមក ស្រាប់តែមានជនសង្ស័យឈ្មោះ ងំ កាលីម ហៅ កាលីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បានដើរមកធ្វើសកម្មភាពលួចយក ម៉ូតូ របស់ជន រងគ្រោះ រួចហើយជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានចេញពីបន្ទប់ទឹកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង ។

ភ្លាមនោះជនរងគ្រោះរួមនឹងកូនប្រុសឈ្មោះ សួន វ៉ាន់សុខ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ បានជិះតាមរកមក ដល់នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច តាមបណ្ដោយផ្លូវម៉ៅសេទុង ក្រុមទី០៦ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ក៏ស្រែកថាចោរៗ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង និងប៉ុស្តិ៍ទឹកល្អក់ទី៣ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរូបនេះនឹងវត្ថុតាង (ម៉ូតូរបស់ជនរងគ្រោះ ) រួចយកមកប្រគល់ឲ្យសមត្ថកិច្ច អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាក និងចាត់ការ បន្តតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖