ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់បានស្លាប់ដោយ អំពើឃាតកម្ម (ចាក់សម្លាប់) បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ កាលពីវេលាម៉ោងប្រហែល ១៩:០០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចវាលស្រែក្រោយផ្ទះជនរងគ្រោះ ប្រហែល ២០០ម៉ែត្រ ស្ថិតនៅភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឹស ធាន់ ភេទស្រី អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់កន្លែងកើតហេតុ ដែលមានស្នាមមុខរបួស ចំនួន ០៩កន្លែង)។
ករណីនេះកម្លាំងអាវុធហត្ថស្រុកកំពុងសហការនឹងកម្លាំងនគរបាលស្រុក ដើម្បីស្រាវជ្រាវរកមុខសញ្ញបន្ត រហូតមកដល់នឹងម៉ោងនេះ សមត្ថកិច្ចពុំទាន់កំណត់មុខសញ្ញាបាននៅឡើយ និងមិនទាន់ដឹងពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ៕ ប៊ុនរិទ្ធី