ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល២ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៤នាក់ ពាក់ពន្ធ័មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់រយះពេល២ថ្ងៃ ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានចុះស្រាវជ្រាវ និងបង្ក្រាបព្រមទាំងឃាត់ខ្លួនបានជាបន្តបន្ទាប់ ប្រុស ស្រី១៤នាក់ ក្នុង៣ករណីផ្សេងគ្នាពាក់ពន្ធ័ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០១៩ ។

យោងតាមមន្ត្រីនគរបាលការិយាលយ័ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកកឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន និងនាយការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត និងក្រោមការសម្របសម្រូលពីលោកគង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីសាកសួរ ។

ប្រភពបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន១៤នាក់ (ស្រី០១នាក់) ដោយសមត្ថកិច្ចនគរបាលបានរឹបអូស រួមជាមួយវត្ថុតាងថ្នាំញៀនមានចំនួន១៨កញ្ចប់ (ធំ០៩កញ្ចប់) ទម្ងន់២៦.៤៤ក្រាម ព្រមទាំងសម្ភារវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ប្រភពបន្តថា បច្ចប្បន្នជនសង្ស័យទាំង១៤នាក់ ត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕


ចែករំលែក៖