ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ ចំនួន៦៩រូបត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀល២៤ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការង លោកឧត្តមសេនីយ៍ត្រី ចាន់ កត្តិខុម ស្នងការរង លោក សក់ កញ្ញារិទ្ឋ អភិបាលរង លោកវរសេនីយ៍ឯក ទឹម ចាន់រិទ្ឋ នាយការិយាល័យ លោកវរសេនីយ៍ឯក ផូ សារិទ្ឋ នាយការិយាល័យ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ តំណាង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីនគរបាលជំនាញ និងមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំនួន៦៩រូប ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានបញ្ជាក់ថា ក្នុងពិធីនេះ​បានរៀបចំធ្វើឡើងផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ, សេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនមន្ត្រីការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌចំនួន៦៩នាក់ ក្នុងនោះមាន ប្រកាសតួនាទី ៨នាក់ និងបំពាក់ឋានន្តរសក្តិចំនួន ៦១នាក់។

ក្រោយពីបានអានដោយសង្ខេបៗ នូវសេចក្ដីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ និងប្រកាសរបស់ក្រសួងមហាផ្ទៃ​ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី មិន សុផេត បានថ្លែងថា នៅពេលខាងមុខនេះ​ទាំងក្រសួង អគ្គស្នងការ និងស្នងការដ្ឋាន នៅមានការលើកទឹកចិត្តដោយផ្ដល់ជាប័ណ្ណសរសើរផងដែរ សម្រាប់កងកម្លាំង ដែលបានលះបង់ពេលវេលាដ៏មានតម្លៃបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ ដូចជានៅក្នុងកម្មវិធីបុណ្យធំៗ អ៊ុទូក និងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅវិមាន​ឈ្នះឈ្នះ ជាដើម ៕តុង សីហា


ចែករំលែក៖